ព័ត៌មានជាតិ

រថយន្តបើកឆ្លងផ្លូវត្រូវម៉ូតូបុកពេញទំហឹង បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ម្នាក់

ភ្នំពេញ: នៅវេលាម៉ោង ១១និង២៥នាទីយប់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ឮរថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AY-9172 បើកបរដោយបុរសម្នាក់។
ម៉ូតូម៉ាក PCX ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 1F-3423 បើកបរដោយបុរសម្នាក់រងរបួសធ្ងន់ ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តព្រូសបើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ២៥៧ ពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុ ក៏បានបើករថយន្តឆ្លងផ្លូវស្របពេលនោះ មានម៉ូតូ ១គ្រឿងម៉ាកខាងលើ ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន ជ្រុលបុករថយន្តពេញទំហឹង បណ្ដាលឲ្យរងការខូចខាត និងមនុស្សរងរបួសធ្ងន់តែម្ដង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីរង់ចាំធ្វើដោះស្រាយតាមនីតិវិធី ចំពោះអ្នករងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់