ព័ត៌មានជាតិ

ស្លាប់ម្នាក់របួសម្នាក់និងសរុបទឹកប្រាក់៥០០០ដុល្លារទៀត ករណីដួលដបសាំងក្បែរចង្ក្រានបណ្តាលឲ្យឆេះ

ក្រចេះៈ ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៦និង២០នាទី
នៅចំណុចភូមិឈេីទាលភ្លោះក្រោមឃុំកព្ជារ ស្រុកឆ្លូង ខេត្តក្រចេះ មានករណីអគ្គិភ័យ១កេីតឡេីង បណ្តាលឲ្យមនុស្សស្លាប់១នាក់ឈ្មោះសឿង ពិសី ភេទស្រី អាយុ២ឆ្នាំ របួសធ្ងន់១នាក់ឈ្មោះសឿង ស្រីមី ភេទស្រី អាយុ៤ឆ្នាំ ជនជាតិខ្មែរមានទីលំនៅភូមិឃុំខេត្តខាងលេី។
ដែលមានឪពុកឈ្មោះ សឿង សុខនីអាយុ៣០ឆ្នាំ របួសស្រាល
និងម្តាយ ឈ្មោះសំ ស្រីម៉ាប់ អាយុ២៨ឆ្នាំ មានរបួសស្រាល។
មូលហេតុដួលដបសាំងបែកហៀរដល់ចង្ក្រានហ្គាសកំពង់ចំអិនម្ហូបបណ្តាល ឆេះតែម្តង។ កើតហេតុភ្លាមៗផ្នែកសណ្តាប់ធ្នាប់នៃអធិការដ្ឋានបានសហការណ៍ជាមួយកំលាំងប៉ុស្តិ៍កព្ជារ ជួយពន្លត់ទាន់ពេលវេលាដោយប្រេីប្រាស់រថយន្តអគ្គីភយ័អស់១រថយន្ត។
ផ្ទះទំហំ 4 X 6 ខូចខាត គ្រែ ពូក ឧបករណ៍ កិនធ្វើមាស និងសម្ភាះមួយចំនួន។
សម្ភារះខូចខាតសរុបជាទឹកប្រាក់ អស់ប្រហែល ៥០០០$
ករណីនេះ ផ្នែកសណ្តាប់ធ្នាប់បានចេះសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំកញ្ជរ ចុះដល់កន្លែងកើតហេតុ ៕

 

មតិយោបល់