ព័ត៌មានជាតិ

Update៖ ឆ្លងចរន្តអគិ្គសនី ឆេះផ្ទះអ្នកលក់ដូរមួយកន្លែង បណ្តាលឲ្យសម្ភារៈរងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង០៦និង៥០នាទីព្រឹកថ្ងៃសុក្រ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គិភ័យ មួយកន្លែងបានកើតឡើង សិ្ថតនៅផ្លូវជាតិលេខ៧២p ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ម្ចាស់ទីតាំងឈ្មោះ ចម្រើនរាជ្យ កញ្ញា ភេទស្រី អាយុ ៣៨ ឆាំ្ន ។ មុខរបរ: លក់ដូរ ។ មូលហេតុ៖ បណ្តាលមកពី ឆ្លងចរន្តអគិ្គសនី ។ ប្រភេទសំណង់: ថ្ម ទំហំ៤ម៉ែត្រ×១៥ម៉ែត្រ ។-ខូចខាតសម្ភារ:ឆេះដំបូលជ័រគ្របម៉ូតូអស់មួយចំនួន ។ ករណីខាងលើនេះ មិនបណ្តាលឲ្យមនុស្សស្លាប់ឬក៏រងរបួសនោះទេ ។

កម្លាំងសមត្ថកិច្ចបានចេញរថយន្តការិយាល័យអគ្គិភ័យចំនួន ០៧ គ្រឿង ប្រើប្រាស់ទឹកអស់ ០៣ រថយន្ត ស្មើនឹង១២ម៉ែត្រគូប ។ ពន្លត់ចប់នៅវេលាម៉ោង០៩និង៤៥ព្រឹក ថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់