ព័ត៌មានជាតិ

សូមយកពេលទំនេរ មកហាត់កីទ្បា ដើម្បីសុខភាព! ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ព្រះវិហារ: នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ស្រុកគូលែន ខេត្តព្រះវិហារ ឃាត់ខ្លួន ព្រមទាំងដកហូតវត្ថុតាងថ្នាំញៀនមួយចំនួន និងសម្ភារជាច្រើនទៀត។

ជនសង្ស័យម្នាក់ឈ្មោះ ជួន ម៉ាប់ អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិត្រពាំងខ្ទះ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប។

ដកហូតវត្ថុតាង៖ ថ្នាំញៀន ម៉ាទឹកកកចំនួន ៧កញ្ចប់ស្មើ និង១១.៣១ក្រាម ម៉ូតូ១គ្រឿង ទូរសព្ទ័១គ្រឿង សម្ភារប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បន្ទាប់ពីបានសួរនាំរួចជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់