ព្រះវិហារៈ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី មានករណីភ្លើងឆេះផ្ទះប្រជាពលរដ្ឋចំនួន០២ខ្នង ខណៈម្ចាស់មិននៅផ្ទះរវល់ទៅបុណ្យផ្កាស្រូវ បណ្តាលឲ្យឆេះរងការខូចខាត ទីតាំងស្ថិតក្នុងភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ។
ករណីខាងលើនេះ ឆេះផ្ទះអស់ចំនួន០២ខ្នងផ្ទះ ទី១-មានទំហំ៩ x១២ ដំបូលប្រក់ក្បឿង ជញ្ជាំងបាំងក្តារ រនាបក្រាលក្តារ នឹងផ្ទះតូចទី២-មានទំហំ៥ x ៦ ដំបូលប្រក់ស្បូវ ជញ្ជាំងបាំងក្តារ ក្រាលរនាបក្តារ និងខូចខាតទ្រព្យសម្បត្តិដូចជា៖
ស្រូវចំនួន០៤តោន និងប្រាក់រៀលចំនួន១០លានរៀល ម៉ូតូចំនួន០១គ្រឿងម៉ាក ស្មាស់រីវ៉ូ និងសម្ភារៈមួយចំនួន ។
ម្ចាស់ផ្ទះឈ្មោះ ស៊ុន គឹមសៀន ភេទប្រុស អាយុ៥៥ ឆ្នាំ ប្រពន្ធឈ្មោះ ណេត ងួត បច្ចុប្បន្នរស់នៅភូមិថ្នល់បំបែក ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ។
មូលហេតុ៖ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ដោយម្ចាស់មិនបាននៅផ្ទះរវល់ទៅបុណ្យផ្កាស្រូវ ៕




មតិយោបល់