ព័ត៌មានជាតិ

ដល់ម៉ោងបាយឪពុកខំដើររកកូនឃើញស្បែកជើងនៅមាត់ប្រឡាយចុះរាវរកមានអីស្លាប់ទាំង២នាក់បាត់ទៅហើយ

កណ្តាលៈ ករណីក្មេងលង់ទឹកបណ្តាលអោយស្លាប់២នាក់កើតហេតុម៉ោង១២និង៥៦នាទី ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចកើតហេតុ:ដីឡូត៍បូមខ្សាច់ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។
កុមាររងគ្រោះចំនួន២នាក់
ទី១ឈ្មោះ ឧស្សា សុវណ្ណរាជ ភេទប្រុស អាយុ៨ឆ្នាំ មុខរបរ សិស្ស ជនជាតិខ្មែរ ស្នាកនៅ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្ត កណ្តាល ។

ទី២ឈ្មោះ ពុធ ចាន់បុត្រ ភេទប្រុស អាយុ៦ឆ្នាំ មុខរបរបន្ទុក ជនជាតិខ្មែរ ស្នាកនៅ ភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្ត កណ្តាល។

យោងតាមការបំភ្លឺរបស់ឪពុកកុមាររងគ្រោះទី២ឈ្មោះ បុិច អង្គារ៍បុស្ស បានឲ្យដឹងថានៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១២និង០០នាទីឪពុកកុមាររងគ្រោះទី២ បានដើររកកុមាររងគ្រោះឈ្មោះពុទ្ធ ចាន់បុត្រ ដើម្បីរកញុំបាយ ក៏ជួបក្មេងប្រុសឈ្មោះភូ អាយុ៨ឆ្នាំ បានប្រាប់ថាឃើញទៅលេងនៅកន្លែងបូមខ្សាច់ ពេលហ្នឹងក៏បានជិះម៉ូតូទៅរក ក៏ឃើញកង់របស់កុមាររងគ្រោះពីរនាក់ទុកចោលនៅរោង ក៏បានដើរទៅមើលកន្លែងបូមខ្សាច់បានដើររកកុមាររងគ្រោះ មិនឃើញហើយបានស្រែកហៅកុមាររងគ្រោះតែបើមិនឆ្លើយ ក៏បានសួរកម្មករបូមខ្សាច់មានឃើញក្មេងពីរនាក់អត់ ក៏ប្រាប់វិញថាមិនឃើញទេ ក៏បានដើរចុះពីកន្លែងបូមខ្សាច់ចុះមកវិញ ក្រឡេកមើលប្រឡាយបង្ហូរទឹកចេញពីបូមខ្សាច់ ឃើញស្បែកជើងនៅជិតនិង ឃើញដូចនោះក៏បានចុះក្នុងទឹក បានរាវរកក៏ប្រទះឃើញសពកុមាររងគ្រោះទី២ត្រូវជាកូនស្រង់ឡើងមកលើ បានស្រែកហៅអោយគេជួយមានក្មេងលង់ទឹក២នាក់ កម្មករបូមខ្សាច់ក៏លឺសូរនាំគ្នាជួយចុះរាវរកកុមាររងគ្រោះបានម្នាក់ទៀត បន្ទាប់មកនាំគ្នាជួយសង្គ្រោះធ្វើចលនាដង្ហើម រឹតទ្រូង លើករលាក់ ក៏បានឪពុកម្តាយកុមាររងគ្រោះ២នាក់ដឹកម៉ូតូទៅមន្ទីរពេទ្យនៅក្នុងភូមិដើម្បីឲ្យគ្រូពេទ្យសង្គ្រោះប៉ុន្តែកុមាររងគ្រោះ២នាក់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
បន្ទាប់មកក៏រាយការណ៍ជូនអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចចុះមកពិនិត្យ។

សមាសភាពចូលរួមពិនិត្យ
សមត្ថកិច្ចផ្នែកជំនាញពិនិត្យវិភាគកន្លែងកើតហេតុក្រុងតាខ្មៅ ប៉ុស្តិ៍រដ្ឋបាល គ្រូពេទ្យ អាជ្ញាធរ ឃើញថាស្ថានភាពសាកសពទី១ មានទឹកចេញតាមច្រមុះនិងមាត់ ពោះមានទឹក ត្រចកដៃពណ៌ស្វាយមានដីក្រៅពីហ្នឹងពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់។សាកសពទី២ មានទឹកចេញតាមច្រមុះនិងមាត់ ពោះមានទឹក ត្រចកដៃមានដី ខ្លួនមានជាប់ដី ក្រៅពីហ្នឹងពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់។

សន្និដ្ឋានកុមាររងគ្រោះទាំង២នាក់ ស្លាប់ដោយសារ លង់ទឹកពិតប្រាកដ៏មែន
សពត្រូវបានឪពុកម្តាយទាំង២យកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់