ឧទ្ធម្ភាគចក្រផ្ទាល់ខ្លួនប្រភេទនេះហាក់បីដូចជាមានតែមួយនៅក្នុងពិភពលោកដែលជាកម្មសិទ្ធរបស់លោក Jetson ព្រោះវាមើលទៅមានរូបរាងដូចជាលេខសូន្យទាំងកន្លែងអ្នកបើកខាងមុខ និងកង្ហារខាងក្រោយ។ គំនិតច្នៃប្រឌិតដែលយើងបានឃើញនេះគឺជាការរចនាឡើងរបស់លោក Hector Del Amo ជនជាតិអេស្បាញ។ ប៉ុន្តែគួឲ្យសោកស្តាយទោះបីជាគម្រោងនេះត្រូវបានចុះផ្សាយនៅលើ Behance ក៏គ្មានអ្នកចុចមើលព័តមានដែរ ព្រោះយើងមិនដឹងច្បាស់ថាលេខសូន្យនេះមានសមត្ថភាពយ៉ាងណានោះទេ តែវាមើលទៅពិតជាស្អាត។ នេះគឺជាគំរូដំបូងដែលលោក Hecto Del Amo បង្កើតសម្រាប់ធ្វើការសាកល្បង និងវាជាមធ្យាបាយដ៏ល្អបំផុតសម្រាប់អ្នកហោះហើរទៅកាន់ការិយាល័យនៅពេលដែលមានការស្ទះចរាចរណ៍៕
https://i1272.photobucket.com/albums/y389/domneng/Ailya/ZEROPersonalHelicopterConcept1_zps6250e17d.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ZEROPersonalHelicopterConcept3_zpsf04ea0df.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ZEROPersonalHelicopterConcept5_zpsf931cb84.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ZEROPersonalHelicopterConcept4_zpse2587b35.jpg
https://i1272.photobucket.com/albums/y389/domneng/Ailya/ZEROPersonalHelicopterConcept2_zps073d6827.jpg
មតិយោបល់