ភ្នំពេញៈ នៅវេលាម៉ោង១២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តកូរ៉េមួយគ្រឿង បើកបំពានភ្លើងសញ្ញាចរាចរណ៍ បុករថយន្ត TUNDRA មួយគ្រឿងទៀត ពេញទំហឹង រងការខូចខាតធ្ងន់ធ្ងរទាំងសងខាង ទីតាំងកើតហេតុ ស្ថិតត្រង់ចំណុចស្តុបស្ពានអាកាសផ្សារដីហុយ ក្នុងសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ដំណើររឿងហេតុ៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្ត មួយគ្រឿង ម៉ាក TUNTRA ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-7923 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ។ លុះពេល ធ្វើដំណើរមកដល់ត្រង់ចំណុច ស្តុបកើតហេតុ ដែលជាភ្លើងអទិភាព ពណ៌បៃតងរថយន្ត TUNDRA ហើយក៏បានបើក ឆ្លងកាត់ស្តុប ។ ស្របពេល នោះដែរក៏មានរថយន្តកូរ៉េមួយរឿងទៀតម៉ាក FORLANG ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AI-0960 បើកបរ មានអ្នករួមដំណើរដោយបុរស០៤ទៅ០៥នាក់ បើកតាមបណ្តោយផ្លូវហាណូយ មានទិសដៅពីជើង ទៅត្បូង បើកបរក្នុងល្បឿនលឿនបំពានភ្លើងសញ្ញាចរាចរណ៍ ជ្រុលបុករថយន្ត TUNDRA ពេញទំហឹងបណ្តាលឲ្យ អ្នកបើកបរ និងអ្នករួមដំណើរខ្ទាតចេញក្រៅរថយន្តរងរបួស រីឯរថយន្តបានខូចខាតផ្នែកខាងមុខយ៉ាងដំណំ ។ ចំពោះរថយន្ត TUNDRA នោះវិញបានរងការខូចខាតយ៉ាងដំណំផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកធ្វើការវាស់វែង ស្ទូចយករថយន្តទាំង០២គ្រឿងទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់