ព័ត៌មានជាតិ

របួសធ្ងន់០២នាក់បញ្ជូនទៅសង្រ្គោះភ្លាមៗ ករណីម៉ូតូដឹកត្រីបើកបុកជាមួយម៉ូតូ អ្នករើសអេតចាយ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យបុរស០២នាក់រងរបួសធ្ងន់ រវាងម៉ូតូដឹកត្រីបើកបុកជាមួយម៉ូតូអ្នករើស អេតចាយ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅតាមផ្លូវបេតុង ភូមិទ្រង់មាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មាន នៅកន្លែងបានឲ្យដឹងថា មុនកើតហេតុភាគីម៉ូតូ ស៊ូរ៉ូស ពណ៌ក្រហម បើកបរដោយបុរសម្នាក់ មុខរបររើសអេតចាយ ស្នាក់នៅក្បែរកន្លែងកើតហេតុ បើកចេញពីផ្ទះស្នាក់នៅជិះពីជើងទៅត្បូង ខណ:ដែលកំពុងឆ្លងផ្លូវ ត្រូវបានភាគីម៉ូតូ ស៊ីធីផ្លើស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BX-0877 ជិះដោយបុរសម្នាក់ ដឹកត្រីបើកពីត្បូងទៅជើង ក្នុងល្បឿនលឿនជ្រុលបុកគ្នាពេញទំហឹង ដួលគរលើគ្នា របួសធ្ងន់ទាំងសងខាងបញ្ជូនទៅសង្រ្គោះភ្លាមៗ ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញចុះវាស់វែង យកទៅរក្សាទុក នៅផ្នែកជំនាញខណ្ឌរង់ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់