ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីកាន់កាប់ និងជួញដូរអាវុធដោយខុសច្បាប់ ត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញ: កាលពីយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង ឃាត់ខ្លួនជនសង្ស័យម្នាក់ ខណ:កម្លាំងសមត្ថកិច្ចកំពុងប្រតិបត្តិការរឹតបន្តឹងការអនុវត្ត
ច្បាប់ចរាចរណ៍ នៅចំណុចមុខផ្សារឡាក់គី ផ្លូវព្រះសីហនុ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ពាក់ព័ន្ធករណីកាន់កាប់នឹងជួញដូរអាវុធដោយខុសច្បាប់។

ជនសង្ស័យម្នាក់ឈ្មោះ លី ហុក ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅខេត្តកណ្តាល ម្តុំទឹកខ្មៅ (មុខសញ្ញាចាស់ទើបចេញពីពន្ធនាគារ) ។

វត្ថុតាំងដកហូត៖ អាវុធម៉ាក ZORAKI 2914 TD គ្រាប់ ចំនួន០៦ ពណ៌ទឹកប្រាក់។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់៕

មតិយោបល់