ព័ត៌មានជាតិ

បុរសម្នាក់ជិះរថយន្តស៊េរីទំនើប មកចាក់សាំងមានអាការប្លែកៗ បង្កឲ្យមានការភ្ញាក់ផ្អើល

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង០៣និង២៣នាទីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ មានករណីបុរសម្នាក់ ជិះរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BQ-3969 មកចាក់សាំងនៅការ៉ាសសាំងតូតាល់មួយកន្លែង ស្រាប់តែមានអាការប្លែកៗ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាមានការងឿងឆ្ងល់ ទីតាំងស្ថិតនៅម្ដុំចំណុចផ្លូវបំបែកជាបួន ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

មូលហេតុ៖ មិនទាន់ដឹង ។

សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនបន្ត ៕

មតិយោបល់