កំពុងចាមៈ ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីលួចម៉ូតូកាលពីវេលាម៉ោង ១៥និង៣០នាទី ថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ ២០១៩ នៅចំនុចក្នុងចំការស្វាយចន្ទី ស្ថិតនៅភូមិច្រវ៉ាក់ដែក ឃុំឈូក ស្រុកក្រូចឆ្មារ ករណីលួច (លួចម៉ូតូ) ប្រព្រឹត្តដោយឈ្មោះ ចឺត មករា ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ បានធ្វើសកម្មភាពលួចម៉ូតូ០១គ្រឿង ម៉ាក wave សេរីឆ្នាំ២០០២ ជាកម្មសិទ្ធរបស់ឈ្មោះ លុយ សេងលាង ភេទប្រុស ដែលទុកម៉ូតូនៅក្នុងចំការរបស់ខ្លួន។ លុះដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៩ ម្ចាស់ម៉ូតូបានមកប្ដឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក អំពីដំណើរឿងខាងលើ ។ ក្រោយពីទទួលពាក្យបណ្ដឹងសមត្ថកិច្ចបានស្រាវជ្រាវ និងធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឈូក ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់