ភ្នំពេញៈ បុរសម្នាក់បានធ្វើសកម្មភាពបៀតបៀនកេរ្តិ៍ខ្មាសលើក្មេងស្រីអាយុ៥ឆ្នាំម្នាក់ អស់រយៈពេលជិត១ខែមកហើយ រហូតដល់ប្រដាប់ភេទធំរបស់ក្មេងស្រីមានក្លិនស្អុយ ទើបបែកធ្លាយរឿងដល់ឪពុកម្ដាយ ប្តឹងសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី១៩ ខែសីហា នេះ ស្ថិតនៅផ្ទះជួលភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា ជនជាប់ចោទឈ្មោះ ពៅ ខន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ កម្មកររោងចក្រកាត់ដេរ ស្នាក់នៅបន្ទប់ជួល ភូមិ សង្កាត់កើតហេតុ និងមានស្រុកកំណើត ភូមិជ័យតា ឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ស ស ណ វ អាយុ៥ឆ្នាំ មានឪពុកឈ្មោះ ប៉ិន សន អាយុ៤៨ឆ្នាំ មុខរបរ កសិករ ម្តាយឈ្មោះ កង សារិទ្ធ អាយុ៥៤ឆ្នាំ មុខរបរ កសិករ ស្នាក់នៅ ភូមិ សង្កាត់ កើតហេតុ មានស្រុកកំណើត ឃុំបានាវ ស្រុកឈូក ខេត្ត កំពត។
ក្មេងស្រីរងគ្រោះបានឲ្យដឹងថា ជនល្មើសបានបៀតបៀនកេរ្តិ៍ខ្មាស កាលពីអំឡុខែកក្កដា ខណៈដែលឪពុកម្តាយ នាងមិននៅផ្ទះ ហើយហាមនាងឲ្យនាងនិយាយប្រាប់គេ លុះដល់ព្រឹក ថ្ងៃទី១៩ ខែសីហានេះ ទើបបែកធ្លាយដល់អាណាព្យាបាល ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួនតែម្ដង។
ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបានកសាងសំណុំរឿង បញ្ជូនខ្លួនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីចាត់ការបន្ត៕
https://youtu.be/CSRFZATnZ9w
មតិយោបល់