ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ សោភា ស៊ីថ្លៃម៉ឺនដុល្លារពីក្រុមហ៊ុនទូរស័ព្ទពិភពលោក

ភ្នំពេញៈ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីក្រុមហ៊ុនទូរស័ព្ទម៉ាក Oppo ដែលត្រូវគេស្គាល់ថា ជាក្រុមទូរស័ព្ទដៃ ដែលមានទីផ្សារលំដាប់ថ្នាក់ទី៤ របស់ពិភពលោក បន្ទាប់ពីក្រុមហ៊ុន Sumsung ក្រុមហ៊ុន Apple និង Huawei បានសម្រេចជ្រើសយកតារាចម្រៀងអ្នកនាង ពេជ្រ សោភា ឲ្យធ្វើជាអ្នកតំណាងពេញ។ ក្រៅពីហ៊ានផ្ដល់ឲ្យនាងខ្ទង់ម៉ឺនដុល្លារ ក្រុមហ៊ុនក៏ផ្ដល់លក្ខខណ្ឌឲ្យតារាស្រីរូបនេះជាច្រើនផ្សេងទៀតផងដែរ ដែលធ្វើឲ្យនាងកាន់តែមានការចាប់អារម្មណ៍ក្នុងពិភពថតផ្សាយពាណិជ្ជកម្ម។

ថ្លែងក្នុងវេទិកាសន្និសីទកាសែតកាលពីរសៀលថ្ងៃទី១៩ សីហា នេះ នៅសណ្ឋាគារកាបូឌីយ៉ាណា អ្នកនាង ពេជ្រ សោភា បានអះអាងថាអ្នកនាងមានអារម្មណ៍សប្បាយយ៉ាងខ្លាំង ដែលក្រុមហ៊ុនទូរស័ព្ទដ៏ធំរបស់ពិភពលោកទទួលយកនាងឲ្យធ្វើជាអ្នកតំណាង។ អ្នកនាងបានសារភាពថា ខ្លួនទទួលបានតម្លៃខ្ពស់មិនធ្លាប់មាន ដោយក្រុមហ៊ុនក៏គ្រោងឲ្យនាងចេញមុខក្នុងកម្មវិធីសប្បុរសធម៌ផងដែរ។ នាងនិយាយថា «សម្រាប់តម្លៃខ្លួនខ្ញុំអាចនិយាយបានថា ក្រុមហ៊ុនហ៊ានឲ្យខ្ញុំតម្លៃខ្ពស់ ប៉ុន្តែអ្វីដែលខ្ញុំពេញចិត្តធ្វើការជាមួយក្រុមហ៊ុនទូរស័ព្ទ Oppo ហ្នឹង គឺត្រង់គាត់មានគម្រោង មនុស្សធម៌ជាច្រើននៅកម្ពុជាតែម្ដង!»។ អ្នកនាងបដិសេធទម្លាយឲ្យដឹងនូវតម្លៃខ្លួនពីក្រុមហ៊ុនក្នុងរយៈមួយឆ្នាំ ខណៈដែលក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនធំទី១ ដែលនាងបានធ្វើជាអ្នកតំណាងក្នុងការថតផ្សាយពាណិជ្ជកម្ម។

លោក សឿ រិទ្ធីយ៉ា ប្រធានទីផ្សាររបស់ក្រុមហ៊ុន Oppo ប្រចាំនៅកម្ពុជាបានអះអាងថា យីហោទូរស័ព្ទរបស់ខ្លួនកាលពីត្រីមាសទី១ ក្នុងឆ្នាំ២០១៦នេះ បានក្លាយជាក្រុមហ៊ុនទូរស័ព្ទ ដែលលក់ដាច់បំផុតនៅលើពិភពលោកលំដាប់ថ្នាក់ទី៤ បន្ទាប់ពីក្រុមហ៊ុន Sumsung , Applp និង ក្រុមហ៊ុន Huawei ។ លោកថា ក្រុមហ៊ុន Oppo បច្ចុប្បន្នកំពុងឈរលំដាប់ថ្នាក់លេខ៣ នៅប្រទេសថៃ លំដាប់ថ្នាក់លេខ២ នៅក្នុងប្រទេសវៀតណាម និងឈរលំដាប់លេខ៣នៅប្រទេសភូមា។ លោកថា វត្តមានរបស់ Oppo នៅក្នុងប្រទេសកម្ពុជា គឺជាបោះជំហ៊ានដែលផ្ដល់ឱកាសឲ្យពលរដ្ឋកម្ពុជាមានជម្រើសប្រើប្រាស់ទូរស័ព្ទទំនើបលំដាប់ពិភពលោក ដែលមាន ពេជ្រ សោភា ធ្វើជាតំណាង។ លោកថា ពេជ្រ សោភា នឹងត្រូវបានក្រុមហ៊ុនរៀបចំឲ្យថតស្ពត និងមានការផ្សព្វផ្សាយទូលំទូលាយក្នុងនាមជាអ្នកតំណាងរបស់ Oppo ម៉ូដែល F1s ដែលកំពុងពេញនិយមនៅលើពិភពលោក។ ក្រុមហ៊ុននឹងបន្តកុងត្រាជាមួយពេជ្រ សោភា ក្នុងឆ្នាំទី២ ប្រសិនបើឆ្នាំដំបូងទទួលជោគជ័យ៕

photo_2016-08-19_17-12-34photo_2016-08-19_17-12-36photo_2016-08-19_17-12-38 (2)photo_2016-08-19_17-12-38photo_2016-08-19_17-12-39photo_2016-08-19_17-12-40 (2)photo_2016-08-19_17-12-40photo_2016-08-19_17-12-41photo_2016-08-19_17-12-42 (2)photo_2016-08-19_17-12-42photo_2016-08-19_17-12-43photo_2016-08-19_17-12-44 (2)photo_2016-08-19_17-12-44photo_2016-08-19_17-12-45photo_2016-08-19_17-12-46photo_2016-08-19_17-12-47photo_2016-08-19_17-12-48 (2)photo_2016-08-19_17-12-48photo_2016-08-19_17-12-49photo_2016-08-19_17-12-50photo_2016-08-19_17-12-51 (2)photo_2016-08-19_17-12-51photo_2016-08-19_17-12-52photo_2016-08-19_17-12-53photo_2016-08-19_17-12-54photo_2016-08-19_17-12-55 (2)photo_2016-08-19_17-12-55photo_2016-08-19_17-12-56photo_2016-08-19_17-12-57

មតិយោបល់