ព័ត៌មានជាតិ

កម្លាំងនគរបាលប៉ុស្តិ៍អូរឬស្សី៤ ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីជួញដូរគ្រឿងញៀន

ភ្នំពេញ: នៅវេលាម៉ោង០៧និង៥០នាទីយប់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្លូវឌឿងហែម២១៧ ក្នុងសង្កាត់ប៉ុស្តិ៍អរឬស្សី៤ មានជនសង្ស័យម្នាក់បានលួចចូលផ្ទះប្រជាពលរដ្ឋ ក្រោយមកក៏មានការឆោឡោភ្ញាក់ផ្អើលដល់កម្លាំងល្បាតក្នុងមូលដ្ឋានប៉ុស្តិ៍អូរឬស្សី៤ ចុះឡោមព័ទ្ធចាប់បានភ្លាមៗតែម្ដង និងដកហូតបានសារធាតុញៀនប្រភេទក្រាមសថ្លាចំនួន៣កញ្ចាប់។

ជនសង្ស័យមានឈ្មោះ ង៉ែត ប៊ុនលី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរលក់បាយ នៅមុខរោងចក្រ ម្ដុំវត្តសំរោងអណ្ដែត នៅផ្ទះជួល ម្ដុំផ្សារថ្មី ក្នុងសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍នាំយកទៅឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីចាត់ការតាមនីតិវិធី៕

photo_2016-08-19_20-34-13

photo_2016-08-19_20-34-17

photo_2016-08-19_20-34-20

photo_2016-08-19_20-34-31

មតិយោបល់