ព័ត៌មានជាតិ

ជនសង្ស័យ០៣នាក់ ធ្វើសកម្មភាពលួចរ៉ឺម៉កម៉ូតូ១គ្រឿង ត្រូវកម្លាំងសមត្ថកិច្ចឃាត់ខ្លួ​ន

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃ១៤ ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង២០និង០០នាទី មានករណីជនសង្ស័យចំនួន០៣នាក់ បានធ្វើសកម្មភាព លួចយករ៉ឺម៉កម៉ូតូ១គ្រឿង ត្រូវកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួ​ន នៅចំណុចភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។

ជនរងគ្រោះចំនួន០១នាក់៖ ១.ឈ្មោះ ស្តើង ទិត្យ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្តាល ។ ជនសង្ស័យចំនួន០៣នាក់ (ឃាត់ខ្លួន)៖ ១.ឈ្មោះ សាត សុខជា ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកោះខែល ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។ (ធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្ដាលរយ:ពេល០១ឆ្នាំ ពីបទអំពើហិង្សាក្នុងគ្រួសារ) ។ ២.ឈ្មោះ លន់ សុផា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាងខេត្តកណ្ដាល ។ (ធ្លាប់ជាប់ពន្ធនាគារ ខេត្តកណ្ដាលរយ:ពេល០២ឆ្នាំ ពីបទរក្សាទុកដោយខុសច្បាប់ នូវសារធាតុញៀន) ។ ៣.ឈ្មោះ ប៉ែន វ៉ិត ហៅ ពៀច ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកកែវ ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល ។
វត្ថុតាងចាប់យកមាន៖ ម៉ូតូសណ្ដោងរ៉ឺម៉កចំនួន០១គ្រឿង ។

សភាពរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យទាំង០៣នាក់ បានធ្វើសកម្មភាពលួចម៉ូតូសណ្តោងរ៉ឺម៉ករបស់ជនរងគ្រោះ ទុកនៅមុខផ្ទះហើយត្រូវបានជនរងគ្រោះ ឃាត់ខ្លួនបាន០១នាក់ឈ្មោះ សាត សុខជា ប្រគល់ឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះខែល ។ ចំណែកឈ្មោះ លន់ សុផា និងឈ្មោះប៉ែន វ៉ិត ហៅ ពៀច បានគេចខ្លួន ។ លុះព្រឹកឡើងថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង០៧និង៣០នាទី កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះខែល សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ ស្រុកបានឃាត់ខ្លួនជនសង្ស័យឈ្មោះ លន់ សុផា និងឈ្មោះ ប៉ែន វ៉ិត ហៅ ពៀច បានយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធ ៕

មតិយោបល់