ព័ត៌មានជាតិ

កំពុងត្រៀមលួចកញ្ចក់ឡាន ចៃដន្យម្ចាស់ទាន់ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ: នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០ និង០០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចកញ្ចក់ឡាន នៅចំណុចមុខផ្ទះកាត់សក់សំយ៉ន ផ្លូវបេតុង ភូមិបូរីកម្មករ សង្កាត់ ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ កឹម វណ្ណសំណាង (ណាង) ភេទប្រុស អាយុ ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទួលពង្រ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន) បានធ្វើសកម្មភាព ប៉ុនប៉ងលួចយកកញ្ចក់ឡាន របស់ជនរងគ្រោះឈ្មោះ សាយ ណូរ៉ា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រះរាជអាជ្ញារងសាលាដំបូងភ្នំពេញ ស្នាក់នៅផ្ទះលេខ០៩ ផ្លូវបេតុង ភូមិសំបូរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សម្ភារៈបន្សល់ទុក៖ គ្មាន , សម្ភារៈបាត់បង់គ្មាន ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់