ព័ត៌មានជាតិ

ស្គាល់គ្នានៅកោះពេជ្របាន៣ថ្ងៃ រំលោភបាន៣ដង

កណ្តាលៈ យុវជនម្នាក់បានជួបនារីវ័យក្មេងម្នាក់នៅកោះពេជ្របាន៣ថ្ងៃ ក៏សុំធ្វើជាសង្សារហើយបានឈានទៅរួមរ័កគ្នានៅផ្ទះសំណាក់បានសម្រេច៣ដងកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ នៅម៉ោង១៨ចំណុចផ្ទះសំណាក់បាយ័ន ភូមិព្រៃចាស់ ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នារីរងគ្រោះ អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិ សន្សំកុសល៤ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ចំណែកជនល្មើសឈ្មោះ គីម ឋានៈ ភេទប្រុស អាយុ១៧ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះ នៅភូមិស្វាយជ្រំ ឃុំស្វាយជ្រំ ស្រុកខ្សាច់កណ្តាលខេត្តកណ្តាល។

សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុ គឺនៅថ្ងៃទី២៨.០៥.២០១៦ ជនរងគ្រោះបានស្គាល់ជនល្មើសនៅកោះពេជ្រ ហើយបាននិយាយសាសងគ្នាសុំធ្វើជាសង្សារក្រោយមកធ្លាប់ជួបគ្នានៅកោះពេជ្រ៣ដង។ លុះដល់ថ្ងៃទី០៦ មិថុនា ២០១៦ ត្រូវម្តាយស្តីបន្ទោសហើយនារីរងគ្រោះបានចេញពីផ្ទះមករកជួបជនល្មើស ដើម្បីសុំនៅជាមួយ តែជនល្មើសឆ្លើយថា នៅផ្ទះខ្លួនមិនកើតទេ បងប្អូនដឹងរករឿង បន្ទាប់មកបានទៅរកជួលផ្ទះស្នាក់នៅនៅក្នុងក្រុមហ៊ុន 7NG តែជួលផ្ទះមិនបាន ក៏នាំគ្នាទៅដេកផ្ទះសំណាក់បាយ័ន ពេលដេកផ្ទះសំណាក់នោះ ជនល្មើលបានរួមភេទជាមួយនារីរងគ្រោះបាន៣ដង។ លុះព្រឹកឡើងម៉ោង៦ថ្ងៃទី០៧ មិថុនា២០១៦ នារីរងគ្រោះបានបើកទូរស័ព្ទ ឪពុកក៏តេចូល ហើយបានហៅនារីរងគ្រោះឲ្យត្រឡប់ទៅផ្ទះវិញ ពេលទៅដល់ផ្ទះវិញនារីរងគ្រោះបានប្រាប់ឪពុកម្តាយពីដំណើរឿងទាំងអស់នេះ។

នៅវេលាម៉ោង១៧និង៣០នាទីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ដដែល ម្តាយនារីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុក។ លុះនៅថ្ងៃទី០៨ កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកចុះស្រាវជ្រាវ បាននាំខ្លួនជនល្មើសមកសាកសួរនៅអធិការដ្ឋាន ក្រោយពីសាកសួរជនល្មើសបានសារភាពថា ខ្លួនពិតជាបានរួមភេទលើនារីរងគ្រោះប្រាកដមែន។

ជនល្មើសត្រូវបានសមត្ថកិច្ចនគរបាលស្រុកខ្សាច់កណ្តាល ឃាត់ខ្លួន ដើម្បីបន្តអនុវត្តតាមនីតិវិធី៕

photo_2016-06-08_15-31-20photo_2016-06-08_15-31-14photo_2016-06-08_15-31-16

មតិយោបល់