ព័ត៌មានជាតិ

ម៉ូតូ PCX បុករថយន្ត LAND CRUISER ស៊េរីទំនើប បណ្ដាលឲ្យជនរងគ្រោះម្នាក់រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះភ្លាមៗ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងរវាងរថយន្តឡង់គ្រីស័រស៊េរីទំនើប និងជាមួយម៉ូតូ PCX បណ្ដាលឲ្យរងការខូចខាតទាំងសងខាង​ ចំណែកអ្នកបើកបរម៉ូតូរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យ។

ហេតុការណ៍ខាងលើ​ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩និង០០នាទីព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ទីតាំងកន្លែងកើតហេតុ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង លេខ 15C ក្នុងបុរីពិភពថ្មី ភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តឡង់គ្រីស័រពណ៌សមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2BH-0908 ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ខណ:មកដល់ចំណុចកើតហេតុ ដោយចំណុចផ្លូវបំបែកជាបួន ស្រាប់តែមានម៉ូតូ PCX មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1IY-4595 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងវាក់អឺ បណ្ដាលឲ្យជ្រុលទៅបុកចំពាក់កណ្តាលកាងរថយន្ដ រងការខូចខាតទាំងសងខាង ចំណែកអ្នកបើកបរម៉ូតូរងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យផងដែរ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់នឹងរាយការណ៍ទៅផ្នែកជំនាញចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល ចុះធ្វើការវាស់វែង និងឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា៕

មតិយោបល់