ព័ត៌មានជាតិ

ស្រ្តីស្រវឹងខួបចុះទៅងូតទឹកអូរលង់ស្លាប់

បន្ទាយមានជ័យ: ស្រ្តីម្នាក់បានលង់ទឹកអូរស្លាប់ ខណ:រូបគាត់ស្រវឹងស្រា ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១១ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ នៅចំណុចទឹកអូរ ស្ថិតនៅភូមិចម្ការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

លោកវរសេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ លឹម ចាយ ភេទស្រីអាយុ55ឆ្នាំ រស់នៅភូមិចម្ការតាដោក ឃុំឫស្សីក្រោក ស្រុកមង្គលបូរី បានលង់ទឹកស្លាប់ ខណ:ពេលចុះទៅងូតទឹកអូរ ក្បែផ្ទះ ហើយក៏បាត់រហូតដល់ម៉ោង៣រសៀល ទើបរកសពឃើញ។

លោកវរសេនីយ៍ត្រី រស់ សំបូរ បានឲ្យដឹងទៀតថា តាមសាក្សីបានឲ្យយដឹងថា ជនរងគ្រោះតែងតែផឹកស្រាស្រវឹងជាប្រចាំ។ សពត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

photo_2016-08-20_06-52-30

photo_2016-08-20_06-52-34

មតិយោបល់