ព័ត៌មានជាតិ

ចូលរួមបោះឆ្នោតគាំទ្រ ខ្ញុំជាយុវជនគំរូកម្ពុជា លើកទី៧

ភ្នំពេញ: ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ សាធារណ:ជនអាចចូលរួមបោះឆ្នោតគាំទ្របេក្ខជនបេក្ខនារី ដែលបានដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី៧ របស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា។ នេះបើតាមការផ្សាយរបស់ទំព័រហ្វេសប៊ុកសម្ដេច នៅព្រឹកព្រលឹមថ្ងៃនេះ។

ទំព័រហ្វេសប៊ុកសម្ដេច បន្តឲ្យដឹងថា បេក្ខជន និងបេក្ខនារីជ័យលាភី Top-10 ទាំង១០នាក់ ដែលបានទទួលការគាំទ្រច្រើនជាងគេនៅលើវេបសាយសម្តេចតេជោ គឺនឹងយកទៅបោះឆ្នោតយកលេខ១ (Top 1) នៅក្នុង Facebook សម្តេចតេជោ ហ៊ុន សែន នៅថ្ងទី២៤-២៦ ខែសីហា ឆ្នាំ២០១៦ ចប់ម៉ោង៦៖០០នាទីល្ងាច។

គួរបញ្ជាក់ថា សាធារណ:ជនអាចចូលរួមធ្វើការបោះឆ្នោតគាំទ្របេក្ខជនបេក្ខនារី «ខ្ញុំជាយុវជនគំរូកម្ពុជា» លើកទី ៧ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦ ដោយចញ្ចប់នៅម៉ោង៦៖០០នាទីល្ងាច តាមរយ:គេហទំព័ររបស់សម្ដេចតេជោ http://spm.samdechhunsen.gov.kh/៕

14054315_1077043919010771_3475117734432622329_o

13987627_1077043749010788_387757695331421428_o

14047173_1077043739010789_4458551618881404674_o

13975486_1077043719010791_7920223186409776768_o

មតិយោបល់