ព័ត៌មានជាតិ

ប្រទះឃើញសពបុរសម្នាក់ស្លាប់អណ្តែតទឹកក្នុងស្រែឈូកនៅខណ្ឌដង្កោ

ភ្នំពេញ: កាលពីវេលាម៉ោង៤និង២៥នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ មានករណីប្រទះឃើញសាកសពអណ្តែតក្នុងស្រែឈូក នៅចំណុចខាងត្បូងស្ពានអាកាសផ្លូវជាតិលេខ២ ស្ថិតនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សាកសពមិនស្គាល់អត្តសញ្ញាណនោះទេ ភេទប្រុស ស្លៀកខោ ខៅប៊យជើងវែងពណ៌.ទឹកប៊ិច មិនពាក់អាវទេ ។

តាមប្រភពព័ត៌មានកាលពីវេលាម៉ោងកើតហេតុខាងលើមានប្រជាពលរដ្ឋដើររកត្រីនៅចំណុចកើងហេតុខាងលើ ក៏ប្រទះឃើញសាកសពអណ្តែតទឹករួចប្រញាប់រាយការណ៍ជូនសម្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍តែម្តង ។
តាមការសន្និដ្ឋាន: និងការធ្វើកោសល្យវិច័យរបស់លោកឧកញ្ញាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់ថា ៖ សពមិនអាចធ្វើកោសល្យវិច័យបានឡើយមូលហេតុ(សពមានសភាពស្អុយរលួយសល់ស្បែក និង គ្រងឆ្អឹង) ។
បច្ចុប្បន្ន: សពត្រូវបានសមត្ថកិច្ចចាត់ចែងធ្វើបុណ្យតាមប្រពៃណី នៅទីតាំងវត្តបូស្សីសាញ់៕

 

មតិយោបល់