ព្រះសីហនុៈ យោងតាមផេករបស់ផ្សព្វផ្សាយអប់រំក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដោយមានការដឹកនាំបញ្ជារ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានធ្វើការឃាត់ ខ្លួនជន សង្ស័យចំនួន០១នាក់ ពាក់ពន្ធ័និងករណីគ្រឿងញៀន វេលាម៉ោង១៣និង៣០នាទីរសៀល នៅចំណុចក្នុងវត្ថគីរីសុខារាម ស្ថិតក្នុងភូមិពូធឿង ឃុំបិត ត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ជនសង្ស័យមានឈ្មោះ សោម លឿន ភេទប្រុស មុខរបរមិនពិតប្រាកដ មានទីលំ នៅភូមិពូធឿ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
វត្ថុតាងដកហូតបានរួមមាន ៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៦ កញ្ចប់ ។
-ទូរស័ព្ទដៃចំនួន០១ គ្រឿង ។
បន្ទាប់មកជនសង្ស័យខាងលើ បានសហការជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកព្រៃនប់ និងកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ឈា នទៅឃាត់ខ្លួនជនសង្ស័យបាន ចំនួន០៣នាក់ទៀត នៅវេលាម៉ោង ១៤: ៣០នាទីនៅចំនុចភូមិ១ សង្កាត់ ១ ក្រុង-ខេត្តព្រះសីហនុ ។
ជនសង្ស័យមានឈ្មោះ ៖
១-ឈ្មោះ សំ រិទ្ធី ភេទប្រុស អាយុ ២១ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ១ សង្កាត់ ១ ក្រុង/ខេត្តព្រះសីហនុ ។
២-ឈ្មោះ សុខ ឡេង ភេទប្រុស អាយុ ២៦ ឆ្នាំមុខរបរមិនពិ តប្រាកដ មានទីលំនៅភូមិលក ឃុំឫស្សី ស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។
៣-ឈ្មោះ ម៉ាក់ សុភា ភេទស្រី មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃឃ្មុំ ឃុំព្រៃឃ្មុំ ស្រុកទឹកឈូ ខេត្តកំពត ។ ដកហូតវត្ថុតាងរួមមាន៖
-ម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០១ កញ្ចប់ ។
-ទូរស័ព្ទដៃចំនួន០៤គ្រឿង ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការសាកសួរ និងចាត់ការតាមនិតិវិធីច្បាប់ ៕
មតិយោបល់