ព័ត៌មានជាតិ

រថយន្តកុងតឺន័រមួយគ្រឿង ខណៈកំពុងបើកបរសុខៗ ស្រាប់តែរេចង្កូតបណ្តាលឲ្យក្រឡាប់

ព្រះសីហនុ: នៅវេលាម៉ោង២១និង៣៥នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បង្កដោយខ្លួនឯង លើដងផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ១៨០-១៨១ ចំណុចរង្វង់មូលវាលរេញ ភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តធុនធំ០១គ្រឿង ម៉ាក Ste ling ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ៣D-០៧៣៨ ទិសដៅ ខេត្តព្រះសីហនុ-ភ្នំពេញ សណ្តោងកុងតឺន័រ មកដល់ចំណុចកើតហេតុ ត្រង់ចំណុចរង្វង់មូល បានរេចង្កូត បណ្តាលឲ្យក្រឡាប់តែម្តង ។

ករណីខាងលើនេះ មិនបណ្តាលឲ្យមានអ្នករងរបួសនោះទេ ។

បច្ចុប្បន្ន រថយន្តខាងលើ កំពុងរង់ចាំរថយន្តស្ទូច រីឯអ្នកបើកបរបញ្ជូនទៅសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ៕

មតិយោបល់