សូមជួយស៊ែរផង ម្ដាយគេម្ដាយយើង បាត់ចេញពីផ្ទះ ៣ថ្ងៃហើយ ពេលនេះកូនយំសួររក…

ភ្នំពេញៈ (ព័ត៌មានបឋម) នាវេលាម៉ោង ១១និង៣០នាទីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ បានទំនាក់ទំនងមក និងសំណូមពរឲ្យក្រុមការងារសារព័ត៌មាន Post News ជួយផ្សព្វផ្សាយដើម្បីស្វែងរក បងស្រីម្នាក់បាត់ចេញពីផ្ទះ ៣ថ្ងៃមកហើយ ដោយបាត់ចេញពីផ្ទះនៅភូមិឈើទាល ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម រហូតមកដល់ពេលនេះ មិនទាន់រកឃើញទេ។

បងស្រីដែលបាត់ខ្លួនចេញពីផ្ទះមានឈ្មោះ មៃ លាង អាយុ ៤១ឆ្នាំ មុខរបរ លក់នំអន្សមចល័ត បានបាត់ចេញពីផ្ទះតាំងពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ រួមជាមួយម៉ូតូឌ្រីមសងស៊េរីឆ្នាំ២០២២ មួយគ្រឿង ដែលប្ដីទើបតែបង់រំលស់មិនទាន់បានមួយខែ និងមានគ្រឿងអលង្ការជាប់ខ្លួនខ្លះ។

ករណីនេះ ក្រុមគ្រួសារជនរងគ្រោះក៏បាន ដាក់ពាក្យបណ្ដឹងនៅក្នុងមូលដ្ឋាន ឲ្យជួយស្វែងរកផងដែរ។

ប្រសិនបើបងប្អូនណាបានឃើញ សូមទំនាក់ទំនងលេខទូរស័ព្ទ៖ ០៧១ ៧២ ៥០ ០០៣ ៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *