ភ្នំពេញៈ ប្រសិនបើចង់អភិវឌ្ឍន៍ខ្លួនឯងឲ្យបានប្រសើរ និងបង្កើតការផ្លាស់ប្ដូរថ្មី ក្នុងសហគមន៍របស់អ្នក ប៉ុន្តែគ្មានមូលដ្ឋានទេនោះ សែលកាត និង Impact Hub នឹងតម្រង់ទិសអ្នកឲ្យដើរតាមទិសដៅដ៏ត្រឹមត្រូវ។ Change Makers របស់សែលកាត រយៈពេលមួយព្រឹក នៅថ្ងៃទី២៧ ខែកញ្ញានេះ មានគោលបំណងបំពាក់បំប៉នស្មារតីបង្កើនភាពជឿជាក់ដល់អ្នកចូលរួម និងលើកទឹកចិត្តពួកគេឲ្យចេះអភិវឌ្ឍន៍ខ្លួន និងសហគមន៍កាន់តែប្រសើរឡើង។
វគ្គបណ្ដុះបណ្ដាលដោយឥតគិតថ្លៃនេះ ក៏បានជួយអភិវឌ្ឍន៍ពង្រឹងភាពខ្លាំង និងជំនឿចិត្តផ្ទាល់ខ្លួនរបស់សិក្ខាកាមទាំងអស់ ព្រមទាំងអប់រំអំពីសហគ្រិនភាព និងផ្ដល់នូវមធ្យោបាយផ្សេងៗ ដែលយុវជនត្រូវការដើម្បីក្លាយជាសមាជិកដែលមានទំនួលខុសត្រូវខ្ពស់ និងបង្កើតបាននូវឥទ្ធិពលជាវិជ្ជមានចំពោះសង្គម។
លោក ឈុន នឹម ដែលជាវាគ្មិនដ៏គួរឲ្យគោរពមួយរូប បានចែករំលែកបទពិសោធន៍ដែលលោកបានផ្ដោតលើប្រធានបទនានា រួមមានឧត្តមភាពផ្ទាល់ខ្លួន និងការជំរុញទឹកចិត្ត ក៏ដូចជាការចែករំលែកព័ត៌មានលម្អិតអំពីរបៀបក្លាយជាសហគ្រិនសង្គម តាមរយៈប្រាំជំហានងាយៗ។
នាយកប្រតិបត្តិក្រុមហ៊ុនសែលកាត លោក អៀន វ៉ាតសុន បានថ្លែងថា យុវជនខ្មែរ សព្វថ្ងៃកំពុងប្រាថ្នាចង់បង្កើតការផ្លាស់ប្ដូរ និងការរួមចំណែកក្នុងសង្គមយ៉ាងផុសផុល ប៉ុន្តែភាគច្រើន ពួកគេមិនដឹងថា ត្រូវចាប់ផ្ដើមដោយរបៀបណាឡើយ។ លោកបន្តថា កម្មវិធី Change Makers មានបំណងផ្ដល់ជូនពួកគេ នូវចំណេះដឹង និងជំនាញផ្ទាល់ ដែលពួកគេត្រូវការ ព្រមទាំងជំរុញពួកគេឲ្យឈានទៅរកទិសដៅត្រឹមត្រូវក្នុងការចូលរួមចំណែកក្នុងសង្គម ក៏ដូចជាដុសខាត់ពង្រឹងសហគមន៍របស់ខ្លួនផងដែរ។
កម្មវិធី Change Makers ដែលប្រព្រឹត្តទៅនៅវិទ្យាស្ថានភាសាបរទេស ត្រូវបានរៀបចំជូនជាភាសាខ្មែរ ដើម្បីផ្ដោតជាពិសេសសម្រាប់និស្សិតខ្មែរ។ វគ្គរៀបចំដែលចាប់ផ្ដើមពីម៉ោង៩ ដល់ម៉ោង១១៖៣០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញានេះ នឹងត្រូវដឹកនាំដោយលោក នឹម ឈុននី ស្ថាបនិកក្រុមហ៊ុនប្រឹក្សាបណ្ដុះបណ្ដាលសហគ្រាសសង្គមអនាគតអាស៊ី៕
មតិយោបល់