ព័ត៌មានជាតិ

ស៊ីរី ចោទសហរដ្ឋអាមេរិកថាកំពុងលួចធនធានប្រេងពីប្រទេសរបស់ខ្លួន

(ដាម៉ាស់)៖ រដ្ឋមន្ត្រីការបរទេសស៉ីរី លោក Faisal Mekdad បានចោទប្រកាន់ថា សហរដ្ឋអាមេរិកកំពុងលួចធនធានធម្មជាតិពីប្រទេសស៉ីរី និងដាក់ទណ្ឌកម្មខុសច្បាប់។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សរដ្ឋស៊ីរី កាលពីថ្ងៃចន្ទ ដើមសប្ដាហ៍នេះ លោក Mekdad បានបញ្ជាក់ថាយោធាអាមេរិក ដោយមានជំនួយពីកងកម្លាំងប្រជាធិបតេយ្យស៊ីរី (SDF) បានបន្តលួច ប្រេង, ស្រូវសាលី និងកប្បាសរបស់ប្រទេសស៉ីរី។ មិនតែប៉ុណ្ណោះ SDF ដែលមានជំនួយការពីជនជាតិអាមេរិកកំពុងឃុំឃាំងមនុស្សប្រហែល ៦០,០០០នាក់នៅក្នុង ជំរុំជនភៀសខ្លួន al-Hol នៅភាគឦសានប្រទេសស៉ីរី ហើយកំពុងលួចជំនួយដែលត្រូវបានផ្ញើទៅឱ្យជនភៀសខ្លួន។

បើតាមលោក Faisal Mekdad ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសស៉ីរីថា «ខុសច្បាប់» ក្នុងគោលបំណងធ្វើឱ្យប្រទេសរបស់លោកមានអស្ថិរភាព។

ប្រភព៖ Xinhua

មតិយោបល់