ព័ត៌មានជាតិ

មន្រ្តីជំនាញធ្វើការដុតកម្ទេចចោល នូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់

ព្រះសីហនុៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តព្រះសីហនុ បានធ្វើការកម្ទេចចោលនូវទំនិញ ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣៧តោន និង៥០០គីឡូក្រាម ស្ថិតនៅទីលានចាក់សំរាម ។

គួរបញ្ជាក់ថាទំនិញទាំងអស់ ត្រូវបានមន្រ្តីជំនាញដកហូតបាននៅលើទីផ្សារ ឃ្លាំងស្ដុក និងចែកចាយទំនិញផ្សេងៗកន្លងមក ៕

មតិយោបល់