ព័ត៌មានជាតិ

ស្រ្តីម្នាក់ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប ពាក់ព័ន្ធករណីល្បែងស៊ីសងខុសច្បាប់ (កត់កន្ទុយលេខ)

កណ្តាលៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ​ ឆ្នាំ២០២១ វេលាម៉ោង១៥និង៣០នាទី នៅចំណុចផ្សារដើមដូង ស្ថិតក្នុងភូមិស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល ។

ជនសង្ស័យឈ្មោះ ផល ស្រីម៉ៃ ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកត់កន្ទុយលេខ មានទីលំនៅភូមិ ស្ពានដែក ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល (ឃាត់ខ្លួន) ។

វត្ថុតាងចាប់យករួមមាន៖ -លុយខ្មែរចំនួន ៧៣,១០០រៀល ។ -ទូរស័ព្ទចំនួន០២គ្រឿងម៉ាក Samsung S10 ពណ៌ខ្មៅ០១គ្រឿង និង Reame ពណ៌ទឹកប៊ិច០១គ្រឿង ។ -ម៉ាស៊ីនគិតលេខ០១គ្រឿង ។ -ប៊ិកខៀវចំនួន០៣ដើម-ក្រដាសកត់លេខរួចមួយចំនួន ។ -កាបូបពណ៌ក្រហម០១ ។ -បន្ទាត់ជ័រ០១ ។ -ក្រដាសផ្ដាន (កាបោន) ចំនួន០២សន្លឹក ។

មុនកើតហេតុខាងលើ កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់ បានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អ មានការលេងល្បែងស៊ីសងខុសច្បាប់ (កត់កន្ទុយលេខវៀតណាម) នៅចំណុចផ្សារដើមដូង ភូមិស្ពានដែក ឃុំព្រែកទន្លាប់ ក្រោយពីទទួលបានព័ត៌មានភា្លមនោះ ផ្នែកស្រុកបានដឹកនាំកម្លាំង ផ្នែកជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកទន្លាប់ ចុះដល់ចំណុចកើតហេតុខាងលើ ពេលនោះ ពេលកម្លាំងចូលទៅដល់ក៏ឃើញជនសង្ស័យខាងលើ កំពុងអង្គុយកត់កន្ទុយលេខ (ឆ្នោត) ហើយកម្លាំងក៏បាននាំជនសង្ស័យ និងវត្ថុតាងខាងលើបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់