កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ២៣និង៣០នាទីមានករណីអំពើលួច (ប្រេងម៉ាស៊ូត) នៅចំណុចផ្សារតាខ្មៅថ្មីភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ខាត់ សារិ ភេទប្រុស អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសង្កាត់ មុខរបរសន្តិសុខ ។
ជនសង្ស័យ ២នាក់ គេចខ្លួនមួយម្នាក់៖
១–ឈ្មោះគុយ វ៉ាន់ដេត ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
២–ឈ្មោះភក្រ័ ភេទប្រុស គេចខ្លួន។
វត្ថុតាងចាប់យក៖
១–ប្រេងម៉ាស៊ូតចំណុះ២៥លីត្រ (របស់ជនរងគ្រោះ)។
២–ទុយោជ័រ ចំនួនមួយ(របស់ជនសង្ស័យ)។
៣–ដែកឆ្កឹសសោមួយគូរ (របស់ជនសង្ស័យ)។
កាលពីវេលាកើតហេតុខាងលើ មានជនសង្ស័យពីរនាក់បានជិះម៉ូតូមួយគ្រឿងមកឈប់នៅចាក់សំរាមក្នុងផ្សារតាខ្មៅថ្មី បន្ទាប់មកជនសង្ស័យម្នាក់ឈ្មោះ គុយ វ៉ាន់ដេត បានចុះមកលួចបូមប្រេងម៉ាស៊ូតចេញត្រាក់ទ័រមួយគ្រឿងដែកទុកសម្រាប់ដឹកសម្រាម ហើយក៏ត្រូវសន្តិសុខផ្សារឃើញ ស្រែកថាចោរៗ ហើយក៏ត្រូវប្រជាពលរដ្ឋ និង សមត្ថកិច្ចកំពុងល្បាតតាមផ្លូវ ដេញចាប់ខ្លួនបានម្នាក់និងវត្ថុតាង យកមកសាកសួរនៅប៉ុស្តិ៍ដើមមៀនដើម្បីចាត់ការតាមនីតិវិធីតែម្តង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា៖ ខ្លួននិងបក្ខពួកម្នាក់ទៀតឈ្មោះភក្រ័ ពិតជាបានធ្វើសកម្មភាពលួចបូមប្រេមម៉ាស៊ូត ចេញពីត្រាក់ទ័ររបស់ជនរងគ្រោះប្រាកដមែន ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕




មតិយោបល់