ព័ត៌មានជាតិ

រថយន្តសាំយ៉ុងព្រលះជាមួយម៉ូតូ បណ្តាលឲ្យអ្នកជិះម៉ូតូបាក់ជើងម្ខាង

ក្រចេះ: មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តសាំយ៉ុងដឹកឈើគ្រឿងផ្ទះជាង១០សន្លឹក បើកមកប៉ះ និងម៉ូតូម៉ាកMSX បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបបួសបាក់ជើងខាងឆ្វេង និងរបួសផ្នែកខាងមុខជាទម្ងន់។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ៧៦A ស្ថិតនៅត្រង់ចំណុចភូមិជើងឃ្លេ ឃុំ២ធ្នូស្រុក ស្នួលខេត្តក្រចេះ។

ប៉ូលិសសារាចរណ៍ស្រុកស្នួលបានឲ្យដឹងថា នៅមុនពេលកើតហេតុឃើញរថយន្តម៉ាកសាំយ៉ុងពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ 2AE-2724 ដឹកឈើគ្រឿងផ្ទះជាង១០សន្លឹក បើកបរក្នុងទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមកដល់កន្លែងកើតហេតុបានបុកជាមួយម៉ូតូម៉ាកMSX គ្មានស្លាកលេខ បណ្តាលឲ្យអ្នកជិះម៉ូតូបាក់ជើងម្ខាងរងរបួសជាទម្ងន់។ ចំណែករថយន្តក្រពឹតផ្នែកខាងមុខ។

ប៉ូលិសសារាចរណ៍ស្រុកស្នួលបានបន្តថា អ្នកបើកបរម៉ូតូមានឈ្មោះ វណ្ណា វ៉ារី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិកំពាន់ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ រងរបួសត្រូវបានសាច់ញាតិដឹកយកទៅសង្គ្រោះនៅឯមន្ទីពេទ្យខេត្តកំពងចាម។ ចំណែកអ្នកបើករថយន្តបង្ករត់គេចខ្លួនបាត់ស្រមោលតែម្តង។

លោក ចាន់ សុខគីម អធិការនគរបាលស្រុកស្នួល បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ន រថយន្ត និងម៉ូតូត្រូវបានប៉ូលិសចរាចណ៍ស្រុកស្នួលយកទៅរក្សាទុក្ខនៅអធិការដ្ឋាននរគបាលស្រុកស្នួលរង់ចាំដោះស្រាយតាមច្បាប់៕

photo_2016-06-06_09-19-57

photo_2016-06-06_09-20-11

photo_2016-06-06_09-20-16

photo_2016-06-06_09-20-21

photo_2016-06-06_09-20-25

មតិយោបល់