(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក នឹងបន្តរក្សានាវាដឹកយន្តហោះចម្បាំងរបស់ខ្លួន ឱ្យប្រចាំការក្នុងតំបន់ដែនសមុទ្រមេឌីទែរ៉ាណេ ដើម្បីធានាសន្តិសុខដល់សម្ព័ន្ធមិត្តអឺរ៉ុប ខណៈមានការភ័យខ្លាចថារុស្ស៊ីអាចនឹងប្រើកម្លាំងយោធាវាយប្រហារលើអ៊ុយក្រែន។ នេះបើតាមមន្ត្រីម្នាក់មកពីក្រសួងការពារជាតិអាមេរិក។
មន្ត្រីរូបនេះដដែលបានប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះនៅថ្ងៃអង្គារសប្ដាហ៍នេះថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានចេញបញ្ជាឲ្យនាវាដឹកយន្តហោះ ចម្បាំង USS Harry S Truman បន្តរក្សាវត្តមាននៅលើដែនសមុទ្រមេឌីទែរ៉ាណេ និងផ្អាកការធ្វើដំណើរឆ្ពោះទៅកាន់តំបន់មជ្ឈិមបូព៌ាជាបណ្ដោះអាសន្នសិន រង់ចាំទទួល បញ្ជាថ្មី។
បើតាមមន្ត្រីមួយរូបនេះ ការសម្រេចចិត្តបែបនេះបានការឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីប្ដេជ្ញាចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការធានាសន្តិសុខដល់សម្ព័ន្ធមិត្ត និងដៃគូនានា របស់សហរដ្ឋអាមេរិក៕
ប្រភព៖ Reuters



មតិយោបល់