ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវកម្លាំងអាវុធហត្ថឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនា

កំពង់ឆ្នាំងៈ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោងនាទី២និង៤០នាទី ដោយបានការអនុញ្ញាតពី លោកសាក់ សារ៉ាង មេបញ្ជាការអ.ហខេត្ត និងមានការសម្របសម្រួលពីឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង កម្លាំងការិយាល័យព្រហ្មទណ្ឌ ចំនួន០៤នាក់ សហការជាមួយកម្លាំង មូលដ្ឋានអ.ហក្រុងកំពង់ឆ្នាំង ចំនួន០២នាក់ ប្រើប្រាស់មធ្យោបាយ ម៉ូតូចំនួន០៤គ្រឿង ដឹកនាំដោយលោក ហង្ស សុជាតិ មេបញ្ជាការរង ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើសអ.ហខេត្ត បានចុះធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ហួន វិចិត្រា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដែលជាប់ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ប្រព្រឹត្តកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១ វេលាវេលាម៉ោង១០និង២០នាទី នៅចំណុចភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
*វត្ថុតាងចាប់យករួមមាន÷
-ទូរស័ព្ទដៃម៉ាកអូប៉ូ Oppo ចំនួន០១គ្រឿង
-ដំបងឈើជ្រុង០១ ដើមប្រវែង៧០ស.ម។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានការិយាល័យជំនាញធ្វើតេស្តកូវីដ លទ្ធផល(អវិជ្ជមាន) និងកសាងសំណុំរឿង បញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដើម្បីបន្តនីតិវិធី៕

 

មតិយោបល់