ភ្នំពេញៈ ប្រជាពលរដ្ឋ បានប្រាប់ Post News ថា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ មានទីតាំងសង្វៀនជល់មាន់ដ៏ធំមួយ ស្ថិតនៅភូមិដំណាក់៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ជាប់នឹងព្រំប្រទល់ខណ្ឌ ពោធិ៍សែនជ័យ និងខណ្ឌសែនសុខ។
ទីតាំងខាងលើនេះ មិនដែលឃើញសមត្ថកិច្ចណា ចុះបង្ក្រាបម្ដងណាទ្បើយ ប្រហែលជាសង្វៀនជល់មាន់នេះ មានច្បាប់អនុញ្ញាត ឬមួយមានខ្នងអ្នកធំហើយ
ទើបមានក្រុមអ្នកលេងល្បែងស៊ីសងប្រមូលផ្តុំគ្នា យ៉ាងពពាក់ពពូន ដោយគ្មានរំខានពីអាជ្ញាធរ និងសមត្ថកិច្ច ក្នុងមូលដ្ឋានទាល់តែសោះ។
ប្រភពដដែល បានបញ្ជាក់ថា ទីតាំងខាងលើ មានលេងល្បែងដូចជាជល់មាន់ លេងអាប៉ោង លេងបៀរ គាបស៊ីគ្នាយ៉ាងសាហាវ។
ករណីខាងលើនេះ ពលរដ្ឋសំណូមពរទៅលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងលោក ម៉េង វិមានតារា អធិការខណ្ឌមានជ័យ មេត្តាជួយធ្វើការស្រាវជ្រាវ និងចុះបង្ក្រាប កុំបណ្ដោយឲ្យមានបទល្មើសក្នុងមូលដ្ឋានតទៀត ដោយពលរដ្ឋ កំពុងរង់ចាំមើលថា តើហ៊ានចុះចាប់សង្វៀនជល់មាន់នេះ ឬមួយយ៉ាងណា។
សូមបញ្ជាក់៖ ភ្នាក់ងារសារព័ត៌មាន Post News មិនមានលេខទូរស័ព្ទទំនាក់ទំនងទៅលោកអភិបាល និងអធិការខណ្ឌ ដើម្បីសម្ភាសថាតើពិតជាដូចអ្វី ដែលពលរដ្ឋបានប្រាប់ដែរឬទេ៕
មតិយោបល់