ព័ត៌មានជាតិ

Update៖ ឆ្លងចរន្តដុំភ្លើងម៉ូទ័របណ្តាលឆាបឆេះហ្គារាសាំងនឹងបញ្ចូលហ្គាសមួយកន្លែងអស់ជាច្រើន នៅស្រុករលាប្អៀរ

កំពង់ឆ្នាំង: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា​ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៨និង២០នាទី កើតមានករណីអគ្គីភ័យនៅចំណុចការ៉ាស់សាំង នឹងបញ្ចូលហ្គាសមួយ របស់ឈ្មោះ រ៉ុម សុភា ស្ថិតនៅក្នុងភូមិព្រៃកោះ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ មូលហេតុបណ្ដាលមកពី ឆ្លងចរន្តដុំភ្លើងម៉ូទ័របូមបញ្ចូលហ្គាស។
ក្នុងនោះសម្ភារ:ខូចខាតរួមមាន
១-ធុងហ្គាស ចំនួន ៦៧ ធុង។
២-ធុងហ្គាសចំណុះ ១២ ០០០លីត្រ ចំនួន០១។
៣-ដៃទូរបញ្ចូលហ្គាសចំនួន ០២។
៤-រោងបញ្ចូលហ្គាសទំហំ ៨គុណ២៥ម៉ែត្រ។
៥-ការិយាល័យធ្វើការទំហំ ១០គុណ២៥ម៉ែត្រ។
៦-ឆេះបំពងពន្លត់អគ្គីភ័យABC ចំនួន៣០បំពុង។ គ្រោះថ្នាក់អគ្គីភ័យនេះគឺមិនមានគ្រោះថ្នាក់ដល់មនុស្សទេ។
ក្នុងកិច្ចប្រតិបត្តិការខាងលើប្រើប្រាស់ រថយន្តពន្លត់អគ្គីភ័យស្នងការដ្ឋាននគរបាលខេត្ត ប្រើប្រាស់អស់ទឹកចំនួន១៣រថយន្តទើបរលត់អស់ទាំងស្រុង ៕

 

មតិយោបល់