ព័ត៌មានសុខភាព

ប្រយ័ត្ន! កុំប្រើទឹកផ្កាឈូកលាងសម្អាតទ្វារមាស

បរទេសៈ អ្នកវិទ្យាសាស្ត្រនៅសហរដ្ឋអាមេរិកបានបង្ហាញថា ស្ត្រីមួយចំនួនដែលលាងទ្វារមាសដោយប្រើទឹកផ្កាឈូកពិតជាមានគ្រោះថ្នាក់។

ក្រុមគ្រូពេទ្យជាច្រើនបានហាមប្រាម មិនឲ្យលាងសម្អាតដោយបាញ់ទឹក ឬវត្ថុរាវចូលទៅក្នុងទ្វារមាសឡើយ ដោយសារតែតុល្យភាពនៃប្រភពបាក់តេរីមានសុខភាពល្អត្រូវផ្លាស់ប្តូរ ហើយងាយនឹងឆ្លងមេរោគបំផុត។

ការស្ទង់មតិមួយដោយគេហទំព័រ Express រកឃើញស្ត្រីចំនួន ២៩%ក្នុងចំណោម ២៣២នាក់ បានសារភាពថា ពិតជាបានលាងសម្អាតទ្វារមាសដោយប្រើទឹកផ្កាឈូកមែន ខណៈដែល ៥៧% មិនដែលធ្វើបែបនេះ។ នៅសល់ ១៤%ទៀតបានសារភាពដែរថា បានធ្វើបែបនេះម្តងទៅពីរដងតែប៉ុណ្ណោះ។

“ក្រុមអ្នកជំនាញបានមានប្រសាសន៍ថា ទ្វារមាសអាចសម្អាតភាពកខ្វក់ដោយខ្លួនឯងបាន។”

តាមរយៈការសិក្សាពីមុន ការលាងសម្អាតទ្វារមាស អាចបណ្តោលឲ្យកើតជំងឺមហារីកស្បូន, កាត់បន្ថយការមានកូន, ឆ្លងមេរោគផ្សិត, ជំងឺរលាកអាងត្រគាក, ឆ្លងមេរោគក្នុងស្បូន និងការមានកូនក្រៅស្បូន។

ប៉ុន្តែការស្រាវជ្រាវថ្មីៗនេះបានរកឃើញថា ការលាងសម្អាតទ្វារមាសដោយប្រើទឹកផ្កាឈូកអាចមានជំងឺមហារីកក្រពេញអូវែ ហើយនេះជាទម្លាប់ដែលស្ត្រីរាប់លាននាក់បានអនុវត្ត។

លោកសាស្ត្រាចារ្យ Joelle Brown នៅសាកលវិទ្យាល័យ California បានឲ្យដឹងដែរថា ទំនាក់ទំនងរវាងការលាងសម្អាតទ្វារមាស និងជំងឺមហារីកក្រពេញអូវែ ពិតជាគួឲ្យភ្ញាក់ផ្អើល។ ខណៈដែលគ្រូពេទ្យនៅសាលកវិទ្យាល័យផ្នែកសម្ភព និងរោគស្ត្រី បានផ្តល់អនុវសាសន៍ថា ស្ត្រី មិនគួរប្រើទឹកលាងសម្អាតទ្វារមាសនោះទេ។

ជំងឺមហារីកក្រពេញអូវែត្រូវបានគេស្គាល់ថា ជាឃាតករលាក់មុខ ពីព្រោះវាបង្ហាញរោគសញ្ញាលុះត្រាតែជំងឺមានអារៈធ្ងន់ធ្ងរ។

មានស្ត្រីប្រមាណជា ២០.០០០នាក់ នៅអាមេរិក ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញមានជំងឺមហារីកក្រពេញអូវែ ហើយមានស្ត្រីប្រហែលជា ១៤.៥០០នាក់បានស្លាប់ជារៀងរាល់ឆ្នាំ នេះបើយោងតាមបជ្ឈមណ្ឌល់ Control and Prevention (CDC)។

ទោះជាយ៉ាងណា ការរកឃើញថ្មីៗនេះបានបង្ហាញថា ការលាងសម្អាតទ្វារមាសដោយប្រើទឹកផ្កាឈូកជួបហានិភ័យនៃជំងឺមហារីកក្រពេញអូវែកើនឡើងទ្វេដង។ ជាពិសេសស្ត្រីដែលមានប្រវត្តគ្រួសារធ្លាប់កើតជំងឺមហារីកសុដន់។

របកគំហើញនេះត្រូវបានគេបង្ហាញឲ្យដឹងទៀតថា ជំងឺមហារីកគឺជារោគស្ត្រីធំជាងគេលំដាប់ទីបួននៅក្នុងពិភពលោក៕

vagina shower

មតិយោបល់