ព័ត៌មានជាតិ

បារាំងរឹបអូសសេះសមុទ្រស្លាប់ ២០០០ក្បាល គេចពន្ធទៅវៀតណាម

បារាំងៈ មន្ត្រីគយបាននិយាយកាលពីថ្ងៃសុក្រថា ពួកគេបានស្ទាក់ចាប់បានសត្វសេះសមុទ្រស្លាប់ ចំនួន ២០០០ក្បាល គេចពន្ធទៅកាន់ប្រទេសវៀតណាម។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៦។

មន្ត្រីគយ លោក Olivier Gourdon បាននិយាយថាសេះសមុទ្រស្លាប់ «ស្ងួតគ្រាម» ដែលជាប្រភេទសត្វត្រូវអភិរក្ស ហើយប៉ូលិសរកឃើញកាលពីថ្ងៃទី ២៨ ខែកក្ក និងថ្ងៃទី០៨ ខែសីហា ដោយសត្វសេះសមុទ្រទាំងនោះត្រូវបានគេខ្ចប់លាក់ទុកដើម្បីផ្ញើរតាមយន្ដហោះពីប្រទេសហ្គីណេ ទៅកាន់ប្រទេសវៀតណាម។

លោកបានបន្តថា សេះសមុទ្រទាំងនេះត្រូវបានជួញដូរពីរប្រទេសនៅតំបន់អាហ្វ្រិក ទៅកាន់ប្រទេសវៀតណាម ចិន និងជប៉ុន ដើម្បីប្រើនៅក្នុងវិស័យ ឱសថបុរាណ និងជាថ្នាំសម្រើបតណ្ហា និងជាវត្ថុអនុស្សាវរីយ៍ឱ្យភ្ញៀវទេសចរ៕

&NCS_modified=20160819131659&MaxW=640&imageVersion=default&AR-160819120

មតិយោបល់