ព័ត៌មានជាតិ

បុរសម្នាក់បើករថយន្ត បុករបាំងពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត

ភ្នំពេញ: (ព័ត៌មានបឋម) នាវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ មានករណីរថយន្តម៉ាក តាកូមា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AN-3236 បើកបរដោយបុរសម្នាក់ បានបុករបាំងពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យរងការខូចខាត ស្ថិតម្ដុំស្ដុបទេពផន តាមបណ្ដោយផ្លូវម៉ៅសេទុង សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មូលហេតុ៖ មិនទាន់ដឹង ករណីនេះ មិនមានមនុស្សរងរបួសទេ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់