ព័ត៌មានជាតិ

ការពិនិត្យព្យាបាលជំងឺចំនួន៣ផ្នែកជូនប្រជាពលរដ្ឋ ដោយមិនយកកំរ៉ៃ នៅខណ្ឌទទួលគោក បានចាប់ផ្ដើមជាលើកទី២

ភ្នំពេញ: ព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ ការពិនិត្យព្យាបាលជំងឺចំនួន៣ផ្នែក ជូនប្រជាពលរដ្ឋ លើកទី២ ដោយមិនយកកំរ៉ៃ ដោយរៀបចំឡើងពីរាជរដ្ឋាភិបាល ចុះជួយខណ្ឌទទួលគោក ដឹកនាំ ដោយលោក ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី បានសហការជាមួយក្រសួងសុខាភិបាល មន្ទីរពេទ្យ លោកសង្ឃ មន្ទីរពេទ្យ អង្គឌួង មន្ទីរពេទ្យក្រុង សាលាសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានចុះពិនិត្យសុខភាពជូនប្រជាពលរដ្ឋ នៅក្នុងបរិវេណសាលាបឋមសិក្សាមិត្តភាព ផ្លូវ២២៣ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

លោក ទូច ស៊ុនណារី ឧបការណីនៃអង្គភាពប្រឆាំងអំពើពុករលួយ បានប្រាប់ថា នេះជាសកម្មភាព ក្រុមការងារលើកទី២ ដែលបានចុះជួយក្នុងខណ្ឌទួលគោក ទាំង១០សង្កាត់ បានរៀបចំគ្រូពេទ្យ ដែលមកពីមន្ទីរពេទ្យទាំងបី ដើម្បីពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយមិនយកប្រាក់ទាំងអស់ ដែលចូលរួមមានចំនួន១ពាន់អ្នក រហូតដល់ខែធ្នូឆ្នាំ២០១៦នេះ ទៅតាមកាលបរិច្ឆេទ និងតាមសង្កាត់នីមួយៗ ផងដែរ ។

ការពិនិត្យនិងចែកថ្នាំជូនប្រជាពលរដ្ឋជាអ្នកជំងឺ ដោយមិនតំរូវឲ្យបង់ប្រាក់ទៅលើប្រភេទជំងឺទាំង៣ផ្នែក រួមមានផ្នែកជំងឺទូរទៅ ផ្នែកជំងឺភ្នែកច្រមុះបំពុងកត្រចៀក និងផ្នែករោគស្ត្រី ដែលមានឧបករណ៍វិជ្ជសាស្ត្រ ទំនើបៗដូចជា ម៉ាស៊ីនអេកូ ម៉ាស៊ីនវាស់សំពាធឈាម ជាដើមដែលខាងមន្ទីរពេទ្យព្រះកុសុម: រៀបចំឡើង ក៏ដូចមានឧបករណ៍ទំនើបៗជាច្រើនទៀត នៅក្នុងមន្ទីរផងដែរ ហើយការពិនិត្យចាប់ពីម៉ោង៧ព្រឹក រហូតដល់ម៉ោង៣រសៀល តាមការកំណត់នៃក្រុមការងារ ។

ប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យ និងថ្នាំពេទ្យមានសេចក្តីសប្បាយ ថែមទាំសរសើរដល់ក្រុមការងារ យកចិត្តទុកដាក់ សាកសួរ ជូនណែនាំ ផ្តល់សេវាយ៉ាងល្អប្រសើរ ក្នុងជំនាញរៀងៗខ្លួន ទោះស្ថិតក្នុងភាព ស្ម័គ្រចិត្ត និងមិនយកកំរ៉ៃក៏ដោយ ។

លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានប្រាប់ឲ្យដឹងថា លោកបានឲ្យមន្ត្រីអាជ្ញធរទាំងខណ្ឌទាំង សង្កាត់ភូមិផ្សព្វផ្សាយដំណឹង និងអញ្ជើញដល់ប្រជាពលរដ្ឋមានជំងឺចូលរួមពិនិត្យព្យាបាល នៅកំឡុងពេល ខាងក្រុមការងារចុះជួយខណ្ឌទួលគោកគ្រប់សង្កាត់១០ ដើម្បីបង្ហាញពីរាជរដ្ឋាភិបាលយកចិត្តទុកដាក់ ដល់សុខភាពប្រជាពលរដ្ឋតាមមូលដ្ឋាននានា ។

ខាងក្រោមនេះជាកម្មវិធីចុះពិនិត្យ និងព្យាបាលជំងឺដោយមិនបង់ប្រាក់ ជូនប្រជាពលរដ្ឋ នៅក្នុងសង្កាត់ទាំង ១០ ក្នុងខណ្ឌទួលគោក៖

១. សង្កាត់បឹងសាឡាង ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៦ ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១៥ល្ងាច ។
២. សង្កាត់ផ្សារដើមគរ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦
ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១៥ល្ងាច ។
៣. សង្កាត់ផ្សារដេប៉ូ១ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦
ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១៥ល្ងាច ។
៤. សង្កាត់ទឹកល្អក់៣ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៦
ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១៥ល្ងាច ។
៥. សង្កាត់ទឹកល្អក់២ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦
ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១៥ល្ងាច ។
៦. សង្កាត់ទឹកល្អក់១ ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦
ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១៥ល្ងាច ។
៧. សង្កាត់ផ្សារដេប៉ូ២ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦
ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១៥ល្ងាច ។
៨. សង្កាត់ផ្សាតដេប៉ូ៣ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៦
ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១៥ល្ងាច ។
៩. សង្កាត់បឹងកក់២ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦
ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១៥ល្ងាច ។
១០. សង្កាត់បឹងកក់១ ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧
ចាប់ពីម៉ោង៧ព្រឹកដល់ម៉ោង១៥ល្ងាច ៕

%e1%9e%85%e1%9e%bb%e1%9f%87%e1%9e%96%e1%9e%b7%e1%9e%93%e1%9e%b7%e1%9e%8f%e1%9f%92%e1%9e%99%e1%9e%9f%e1%9e%bb%e1%9e%81%e1%9e%97%e1%9e%b6%e1%9e%96%e1%9e%87%e1%9e%bc%e1%9e%93%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%85%e1%9e%bb%e1%9f%87%e1%9e%96%e1%9e%b7%e1%9e%93%e1%9e%b7%e1%9e%8f%e1%9f%92%e1%9e%99%e1%9e%9f%e1%9e%bb%e1%9e%81%e1%9e%97%e1%9e%b6%e1%9e%96%e1%9e%87%e1%9e%bc%e1%9e%93%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%85%e1%9e%bb%e1%9f%87%e1%9e%96%e1%9e%b7%e1%9e%93%e1%9e%b7%e1%9e%8f%e1%9f%92%e1%9e%99%e1%9e%9f%e1%9e%bb%e1%9e%81%e1%9e%97%e1%9e%b6%e1%9e%96%e1%9e%87%e1%9e%bc%e1%9e%93%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%85%e1%9e%bb%e1%9f%87%e1%9e%96%e1%9e%b7%e1%9e%93%e1%9e%b7%e1%9e%8f%e1%9f%92%e1%9e%99%e1%9e%9f%e1%9e%bb%e1%9e%81%e1%9e%97%e1%9e%b6%e1%9e%96%e1%9e%87%e1%9e%bc%e1%9e%93%e1%9e%94%e1%9f%92%e1%9e%9a%e1%9e%85%e1%9e%bb%e1%9f%87%e1%9e%96%e1%9e%b7%e1%9e%93%e1%9e%b7%e1%9e%8f%e1%9f%92%e1%9e%99%e1%9e%9f%e1%9e%bb%e1%9e%81%e1%9e%97%e1%9e%b6%e1%9e%96%e1%9e%87%e1%9e%bc%e1%9e%93%e1%9e%94%e1%9f%92%e1%9e%9a

មតិយោបល់