ព័ត៌មានជាតិ

មុខសញ្ញាឆបោក និងវាយយកម៉ូតូដ៍សកម្ម ត្រូវនគរបាលក្រុងតាខ្មៅ ចាប់បានម្នាក់ហើយ

កណ្តាល: ជនសង្សយ័ម្នាក់ជាមុខសញ្ញាឆបោក ប្រើប្រាស់គ្រឿងញៀន និងវាយប្លន់យកម៉ូតូប្រចាំក្រុងតាខ្មៅ ត្រូវបាននគរបាលក្រុងតាខ្មៅ ដឹកនាំបញ្ជារផ្ទាល់ដោយលោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការនគរបាលក្រុងតាខ្មៅ សហការជាមួយផ្នែកព្រហ្មទណ្ឌ និងប៉ុស្តិ៍រដ្ឋបាលព្រែកហូរ ចុះប្រតិបត្តិការណ៍តាមចាប់ខ្លួនបានជនសង្សយ័ម្នាក់។

សកម្មភាពចុះប្រតិបត្តិការណ៍ តាមចាប់ខ្លួននេះ កើតឡើងកាលពីវេលាម៉ោង២និង១៥នាទី រសៀលថ្ងៃទី០១ ខែកុម្ភ: ឆ្នាំ២០១៧នេះ នៅចំណុចគល់ស្ពានជប៉ុនភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ឲ្យដឹងថា ជនសង្សយ័មានគ្នាពីនាក់ទី១-ឈ្មោះ ស្រស់ បញ្ញា ហៅតាក់ ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅក្នុងភូមិត្បែង ឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ហើយបច្ចុប្បន្នស្នាក់នៅក្រោមស្ពានជប៉ុនភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរមិនពិតប្រាកដ និងទី២-ឈ្មោះ អូន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្នុងភូមិក្រពើហារកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មានមុខរបរមិនពិតប្រាកដ បានរត់គេចខ្លួន។ រីឯជនរងគ្រោះមានឈ្មោះ គង់ តារ៉ា ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅក្នុងភូមិទួលរការ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានមុខរបររត់ម៉ូតូឌុប បានបាត់បង់ មានម៉ូតូ០១គ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ សេរី២០១០ បិទតែម២០១៤ ពាក់ផ្លាកលេខភ្នំពេញ1AV-2321។

លោកអធិការបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយចាំឌុបម៉ូយ នៅមុខផ្ទះសំណាក់យីហោម្លេះ សង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ ពេលនោះស្រាប់តែជនល្មើសឈ្មោះអូន បានដើរមកឲ្យជនរងគ្រោះឌុបខ្លួន ទៅផ្សារឃ្លាំងរំសេវ រាជធានីភ្មំពេញ ដោយឲ្យថ្លៃ២០ដុល្លា ជនរងគ្រោះក៍យល់ព្រម ពេលទៅដល់ឃ្លាំងរំសេវ ក៏ឲ្យឌុបបន្តទៅម្តុំពេទ្យលោកសង្ឃទៀត ដើម្បីលេងណេតនៅទីនោះ បន្ទាប់មកទៀតក៏ឲ្យជនរងគ្រោះឌុបទៅម្តុំវត្តនិរោធន៍ទៀត ហើយក៏ឲ្យជនរងគ្រោះឌុបមកតាខ្មៅ ពេលឌុបមកដល់ស្ពានជប៉ុនតាខ្មៅ លេចមុខជនជនល្មើស ឈ្មោះតាក់ ហើយឲ្យឌុបទៅផ្ទះបងប្អូននៅព្រែកហូរទើបឲ្យលុយ ពេលឌុបទៅដល់កន្លែងកើតហេតុខាងលើ នៅវេលាម៉ោងកើតហេតុខាងលើ ជនល្មើសបានប្រើល្បិចសុំខ្ចីម៉ូតូថាយកទិញបីយ៉ែផឹក ហើយជនរងគ្រោះក៏បានហុចសោរម៉ូតូឲ្យ ពេលនោះជនសង្ស័យទាំង២នាក់ក៏បានដណ្តើមគ្នាយកម៉ូតូជិះទៅ។ ឃើញដូចនេះ ជនរងគ្រោះក៏ទាញយកកូនសោរម៉ូតូមកវិញដោយប្រាប់ថាចាំខ្លនួនឌុបទៅវិញ ទើបជនល្មើសបានវាយជនរងគ្រោះមួយដៃចំចុងដង្ហើម ហើយដណ្តើមយកកូនសោរម៉ូតូជិះគេចខ្លួនទៅ តាមទិសខាងត្បូងបាត់តែម្តង។ លុះដល់ថ្ងៃទី០១ ខែ កុម្ភ: ឆ្នាំ២០១៧នេះ ក្រោយពីបានទទួលពាក្យបណ្តឹង ពីជនរងគ្រោះរួចមកនៅរសៀលម៉ោង៥និង១០នាទី សមត្ថកិច្ចបានធ្វើការ​ស្រាវជ្រាវឃាត់ខ្លួនជនល្មើសបានម្នាក់ឈ្មោះ ស្រស់ បញ្ញា ហៅតាក់
នៅចំណុចគល់ស្ពានមិត្តភាពកម្ពុជាជប៉ុន ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីចាត់ការតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសឈ្មោះ ស្រស់ បញ្ញា ហៅតាក់ បានឆ្លើយសារភាពថា បក្សពួកខ្លួនឈ្មោះ អូន ពិតជាបានធ្វើសកម្មភាពវាយជនរងគ្រោះ យកម៉ូតូពិតប្រាកដមែន កាលពីថ្ងៃទី៣១ ខែឆ្នាំដដែល ចំនែកឯខ្លួន មិនបានវាយជនរងគ្រោះទេ គឺគ្រាន់តែបានជិះម៉ូតូរបស់ជនរងគ្រោះទៅជាមួយឈ្មោះ អូនប៉ុណ្ណោះ។ ចំពោះបញ្ហាគ្រឿងញៀនវិញខ្លួនធ្លាប់បានប្រើប្រាស់ អស់រយ:ពេលជាង២ឆ្នាំ មកហើយ៕

ជនរងគ្រោះ

មតិយោបល់