ព័ត៌មានជាតិ

រថយន្តដឹកទឹកកកបត់ឆ្លងផ្លូវបុកម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់របួសបញ្ជូនទៅសង្រ្គោះភ្លាមៗ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលរថយន្តកូរេដឹកទឹកមួយគ្រឿង បានបត់ឆ្វេងឆ្លងផ្លូវ ជ្រុលទៅបុកម៉ូតូ បណ្តាលឲ្យអ្នកបើកបរម៉ូតរងរបួស បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ

ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២និង០០នាទីថ្ងៃត្រង់ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២ ទីតាំងស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងគេបានឃើញបុរសម្នាក់ធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាក ហុងដា ស្កុបពី ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 1O-5908 បើកបរក្នុងទិសដៅកើតទៅលិចរហូតមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តកូរេដឹកទឹកកកមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 3A-4744 ធ្វើដំណើរទិសដៅពីលិចទៅកើតរួចបានបត់ឆ្វេងឆ្លងផ្លូវជ្រុលទៅបុកជាមួយម៉ូតូ បណ្តាលឲ្យដួលខូចខាតរួញផ្នែកខាងមុខ ចំណែកមនុស្សរងរបួសបញ្ជូនទៅសង្រ្គោះ ភ្លាម។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះដល់ទីតាំងបាញ់ថ្នាំយកដាក់អែបខាងបញ្ជៀសនៃការកកស្ទះចរាចរណ៍ និងរាយការណ៍ទៅផ្នែកជំនាញចុះធ្វើការវាស់វែងយកទៅរក្សាទុកដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

មតិយោបល់