ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទួលសង្កែទី១ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច(លួចម៉ូតូកង់ផាស្អាប់ ) ។
ករណីនេះកើតឡើងនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៧និង៣០និង នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងក្រុម១៤ ភូមិផ្សារទូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ ។
ជនរងគ្រោះឈ្មោះ ពៅ សូនី ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខែ្មរ មុខរបររត់ម៉ូតូកង់បីផាស្អាប់ ស្នាក់នៅផ្ទះ២៨៥ ផ្លូវ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ ជនសង្ស័យឈ្មោះ អ៊ុត សកល ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខែ្មរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៥ ផ្លូវរថភ្លើង ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ (មានសារធាតុញៀន) អវិជ្ជមានវីរុសកូវីដ-១៩ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១១និង០០នាទីព្រឹក នៅចំណុចផ្លូវបេតុង ក្រុម៦ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ។
សម្ភារៈដកហូតរួមមាន: ១/ ម៉ូតូកង់បីផាស្អាប់០១គ្រឿង ពណ៌ស សា្លកលេខ ភ្នំពេញ 1II-8047 ( របស់ជនរងគ្រោះ បានប្រគល់អោយវិញ ) ។ ២/ដែកសំប៉ែតកែឆ្នៃចំនួន ០១ ៣/កូនសោរលេខ៨ចំនួន០១ ។ ៤/ដែកតាន់អក្សអិលចំនួន០១ ។ ៥/ដែកឆាប ចំនួន០១ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ កសាងសំណុំរឿងបញ្ជូនអនុវត្តតាមនីតិវិធី ៕
មតិយោបល់