ភ្នំពេញ: នៅព្រឹកនេះ ចៅក្រមនៅសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការជំនុំជម្រះ លើជនជាប់ចោទ ៤រូបពីបទជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដែលធ្វើការឃាត់ខ្លួន នៅថ្ងៃទី១០ កុម្ភះ ២០១៥ កន្លងមក នៅផ្ទះជួលមួយកន្លែង ក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនជាប់ចោទ ទាំងនោះរួមមានឈ្មោះ Peter Richard Gold ជនជាតិអង់គ្លេស អាយុ ៧០ឆ្នាំ ភេទ ប្រុស អែម សេង អាយុ ៤៣ឆ្នាំ ភេទ ប្រុស ជនជាតិខ្មែរអាមេរិក ជាអ្នកជួលបន្ទប់ពីឈ្មោះ សឹុម លីន ភេទ ស្រី អាយុ ៣៦ឆ្នាំ សង្សានឹងជនជាតិអង់គ្លេសឈ្មោះ សោភ័ណ ហុល ហៅ ឌីជេ ស៊ុប ជាជនជាប់ចោទ កំពុងជាប់ឃុំនៅពន្ធនាគារ PJ នៃបទជួញដូរគ្រឿងញៀន។
ក្រោយពីការដេញដោល សួរអស់រយៈពេលមួយព្រឹក ជនជាប់ចោទ Peter បានបដិសេធថា លោកមិនដឹងអ្វីទាំងអស់ និង សឹុម លីន បានបដិសេធថា ថ្នាំនោះនាងទិញទេ មិនមែនយកទៅជួញដូរ រីឯ អែម សេង ថា លោកគ្រាន់តែជក់ទេ ចំនែក សោភ័ណ ផល បដិសេធមិនស្គាល់ រឺពាក់ព័ន្ធ ជាមួយថ្នាំញៀន នោះទេ។ តុលការ សម្រេចការប្រកាសសាលក្រម នៅថ្ងៃទី០២ ឧសភា ២០១៦៕
មតិយោបល់