ព័ត៌មានជាតិ

ស្លាប់ម្នាក់ភ្លាមៗបន្ទាប់ពីរថយន្តបុកជាមួយម៉ូតូនៅស្រុកព្រៃនប់

ព្រះសីហនុ: កាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ ចន្លោះគីឡូម៉ែត្រលេខ ១៨៤-១៨៥ លើដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិបន្ទាយប្រីយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តធន់ធំ ០១គ្រឿង ម៉ាកFSUO ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3E-7327 មានទិសដៅ ខេត្តព្រះសីហនុ-ភ្នំពេញ (អ្នកបើកបរគេចខ្លួនបាត់) លុះមកដល់ចំនុចកើតហេតុខាងលើបានប៉ះបុកជាមួយ ម៉ូតូ០១គ្រឿងម៉ាក MSLAS ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ ក្នុងទិសដៅបញ្ច្រាស់គ្នា អ្នកបើកបរឈ្មោះ នាក់ សុវណ្ណារ៉េត ភេទប្រុស អាយុ២៨ឆ្នាំ ទីលំនៅភូមិត្រពាំងស្អុយ២ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ករណីខាងលើ បណ្តាលឲ្យអ្នកបើកបរម៉ូតូស្លាប់នៅកន្លែងកើតហេតុ។
បច្ចុប្បន្ន សាកសពខាងលើបានប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់