ឧត្តរមានជ័យៈ កាលពីវេលាម៉ោង ៧ យប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងត្រាក់ទ័រ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់នៅផ្លូវជាតិលេខ៥៨ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៥៧-១៥៨ ស្ថិតក្នុងភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ជនរងគ្រោះទី១.ឈ្មោះ ឈ្លឿន សីហា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កសិករ រស់នៅភូមិល្បើក ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប (អ្នកបើកបរ ស្លាប់នៅកន្លែងកើតហេតុ) មិនពាក់មួកសុវត្ថិភាព បានជិះម៉ូតូម៉ាក ស៊ូមមើអ៊ិច ពណ៌ខៀវ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១Q-២៣៤២ និងទី២ឈ្មោះ ផាក ថា ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរកសិករ រស់នៅភូមិជាមួយគ្នា (អ្នករួមដំណើរ របួសធ្ងន់) មិនពាក់មួកសុវត្ថិភាព។
អ្នកបើកបរត្រាក់ទ័រ មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុ បានបើកត្រាក់ទ័ររត់គេចខ្លួនបាត់។ មូលហេតុ៖ ម៉ូតូ ជិះលឿន និងបើកបរក្នុងស្ថានភាពស្រវឹងស្រា ខ្វះការប្រុងប្រយ័ត្ន។
បន្ទាប់ពីទទួលបានពត៌មានភ្លាម កម្លាំងនគរបាលប៉ុស្តិ៍ បានសហការជាមួយកម្លាំងនគរបាលវរៈព្រំដែន៧០២ ចុះពិនិត្យកន្លែងកើតហតុ ហៅរថយន្តសង្គ្រោះ យកជនរងគ្រោះទៅមន្ទីរពេទ្យ និងប្រគល់សាកសព ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកម៉ូតូ បានយកមករក្សាទុកបណ្ដោះអាសន្ន នៅកន្លែងវរៈព្រំដែន៧០២៕





មតិយោបល់