ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ និងសម្ភារៈ បណ្តាលឲ្យរងការខូចខាត នៅខណ្ឌដូនពេញ

ភ្នំពេញ: ករណីគ្រោះអគ្គិភ័យមួយបានកើតឡើង បានឆាបឆេះផ្ទះមួយកន្លែង និងសម្ភារ:អស់មួយចំនួន នាវេលាម៉ោង០៦និង៥០នាទីព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្ទះលេខ១១៦អឺ២ហ្សិត ផ្លូវ៥៣ ភូមិ៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ទីតាំងខាងលើ មានឈ្មោះ ជួន សេងហ៊ន ភេទស្រី អាយុ ៤៨ឆ្នាំ មុខរបរ លក់ដូរ ហើយចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការ ឆ្លងចរន្តអគ្គិសនី ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បណ្តាលឲ្យឆាបឆេះថ្មបេតុង ទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រ ខូចខាតឆេះពូក១, គ្រែង១, កង្ហារ១ និងពុំបណ្តាលឲ្យរាលដាលដល់ផ្ទះក្បែរខាងឡើយ ។

សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់បានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ៨ម៉ែត្រគូប ទើបរលត់ទាំងស្រុង នៅវេលាម៉ោង០៧និង២០នាទីនាថ្ងៃដដែល ៕

មតិយោបល់