បរទេស៖ The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាការប្រកួតប្រជែងក្នុងការដណ្តើមទិញយកកីឡាករដ៏មានសក្តានុពលបំផុតរបស់អ៊ឺរ៉ុបកីឡាករ Erling Haaland បានចាប់ផ្តើមហើយខណៈដែលកីឡាករផ្ទាល់ធ្លាប់បានបញ្ជាក់ថាវាគួរតែដល់ពែលត្រូវចាកចេញពី Dortmund។
អតីតកីឡាករម្នាក់របស់ហង្សក្រហម Liverpool លោក Glen Johnson បានធ្វើការលើកឡើងទាំងជឿជាក់ថាក្លឹប Liverpool ពិតជាអាចប្រកួតប្រជែងជាមួយនឹងក្លឹប Real Madrid បានដើម្បីប្រជែងយកកីឡាករ Haaland ។
ការចាកចេញរបស់ Haaland នឹងត្រូវធ្វើឡើងមុននិងក្រោយប៉ុណ្ណោះទោះបីជាពេលនេះក្លឹបនិងកីឡាករមិនទាន់អាចសម្រេចចិត្តបានភ្លាមៗក្តីជាពិសេសខណៈដែលបទពិសោធរបស់ខ្លួនគាត់ក៏មានកាន់តែច្រើនទៅហើយដែរនោះជាមួយនឹងគ្រាប់បាល់ដល់ទៅ៧៦គ្រាប់ក្នុងការបង្ហាញខ្លួន២រដូវកាលកន្លងមកនេះជាគ្រាប់បាល់ក្នុងលីគ៕





មតិយោបល់