ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងស្រាបើករថយន្ត Hilux Vigo បុកខឿន និងបង្គោលចំណាំងផ្លាត រងការខូចខាត

ភ្នំពេញ: នៅវេលាម៉ោង ២និង១០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ ស្រវឹងស្រាបើករថយន្តលឿនខ្វះការប្រុងប្រ័យត្ន ធ្លាក់ផ្លូវទៅបុកខឿន និងបង្គោលចំណាំងផ្លាត អមតាមបណ្ដោយផ្លូវរងការខូចខាត ហេតុការណ៍នេះ ស្ថិតតាមបណ្ដោយផ្លូវ បុរីអង្គរភ្នំពេញ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

រថយន្តម៉ាក Hilux Vigo ពណ៌ស ពាក់ស្លាក លេខ នគរបាល2-1277 បើកបរដោយបុរសម្នាក់ស្រវឹងស្រា គេចខ្លួន។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញគេបុរសម្នាក់បើកបររថយន្តម៉ាកខាងលើ ក្នុងស្ថានភាពស្រវឹងស្រា ធ្វើដំណើរតាមបណ្ដោយផ្លូវបុរីអង្គរភ្នំពេញ ពីត្បូងទៅជើងក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុ ផ្លូវកោងផងនោះ ក៏ជ្រុលចង្កូតរេធ្លាក់ផ្លូវទៅបុកខឿនថ្ម និងបង្គោលចំណាំងផ្លាតមួយដើម រងការខូចខាត តែម្ដង។

ក្រោយពីកើតហេតុសមត្ថកិច្ច បានចុះដល់ទីតាំងត្រួតពិនិត្យវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុក ដើម្បីរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធី៕

មតិយោបល់