ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Selena Gomez ស្ថិតនៅ​ក្នុង​ភាពអាថ៌កំបាំង ដោយ​រង​ការវាយប្រហារ​ពី​ជំងឺ​ឆ្កែ​ចចក

​ជីតា​របស់​តារាចម្រៀង​វ័យក្មេង កើតរោគ​ចិត្ត​ស្នេហា​នាង Selena Gomez បានបញ្ជាក់​ថា ចៅស្រី​របស់ខ្លួន កំពុងស្ថិត​នៅ​ភាពអាថ៌កំបាំង ដោយ​ទទួលរង​ការវាយប្រហារ​ពី​ជំងឺ ឆ្កែ​ចចក ។​
ម្ចាស់​បទ​ចម្រៀង ‘Come & Get It’ ពី​មុន​ក៏​លេច​ឭ​ពាក្យ​ច​ចាម​អារាម​ថា នាង​ក៏​ធ្លាប់​មាន​ជំងឺ​នេះដែរ ក៏​ប៉ុន​តែ គ្រួសារ​របស់​នាង បានបញ្ជាក់​ថា នាង ស្ថិតនៅក្រោម​ការត្រួតពិនិត្យ​តាមដាន ។​​ជីតា​របស់​តារាចម្រៀង​រូបនេះ លោក Ricardo Gomez បាន​និយាយថា នាង ស្ថិតនៅក្រោម​ការព្យាបាល ហើយ​កំពុងស្ថិត​នៅ​ក្នុង​ស្ថានភាព​ល្អ ។​

​កាលពីដើមឆ្នាំ​នេះ Selena មាន​ទំនាក់ទំនង ស្នេហា ដូច​កុងតាក់​ភ្លើង ដោយ ម្តង​ជានា នឹង Justin Bieber ម្តង​ទៅ បែក​គ្នា​វិញ ដែល​ជា​រឿង​មួយ​ពិបាក​យល់​ខ្លាំងណាស់ ។ ជាមួយនឹង​បញ្ហា​ផ្លូវចិត្ត និង រោគសញ្ញា ជំងឺ​ឆ្កែចចក​នោះ នាង ត្រូវបាន​ក្រុមគ្រួសារ​ហាមឃាត់ មិន​ឲ្យ​បន្ត​អាជីព ដោយ​សម្រាក ថែ​ខ្លួន ។​

​លោក Ricardo Gomez បាន​ប្រាប់ ដល់ RadarOnline ថា យើង​បាន​មើលឃើញ​នៅលើ​កាសែត​មួយចំនួន​រួចមកហើយ ដែល​គេ​បាន​ចុះផ្សាយ ថា​នាង​បាន លេបថ្នាំ ដើម្បី​រក្សា​ស្ងបស្ងាត់ ខណៈ​ដែល​រវល់​ទាំង​ការងារ និង​ផ្លូវចិត្ត​នោះ ។​លោក​បាន​បន្តថា នៅទីនេះ អ្វី​ដែល​សំខាន់​សម្រាប់​នាង គឺ​សម្ពាធ ការងារ ដូច្នោះ គ្រូពេទ្យ​តែងតែ​ប្រាប់​នាង យក​ពេលវេលា​ខ្លះ​ថែរក្សា​ខ្លួន​។​
​លោក Ricardo Gomez បាន​បន្ថែម​ជា​ចុងក្រោយ​ថា លោក​ខាន​ឃើញ​ចៅ​ស្រី​របស់​ខ្លួន តាំងពី​ខែ វិច្ឆិកា​មក​ម្លេះ ដូច្នេះ ប្រហែលជា​នាង ចង់​បោះបង់​អាជីព​ជា​តារាចម្រៀង ខណៈ​កន្លងមក​នាង​បាន​អះអាង​ថា​នាង​មិន​ចង់​ច្រៀង​នោះទេ ដោយ​ចង់​ក្លាយ​ជា​តារា​សម្តែង មួយ​ដួង​តែប៉ុណ្ណោះ
selena-gomez-ugly

មតិយោបល់