ម៉ិកស៊ិកៈ គណៈកម្មការសន្តិសុខជាតិបាននិយាយនៅថ្ងៃសុក្រថា ទាហានម៉ិកស៊ិកបានចាប់ខ្លួនប្រធានប្រតិបត្តិករហិរញ្ញវត្ថុអង្គការឧក្រិដ្ឋកម្មអន្តរជាតិបានម្នាក់។នេះបើយោងតាមសារព័ត៌មានស៊ីនហួចុះផ្សាយនៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០១៦។
លោក Renato Sales Heredia ស្នងការនៃគណៈកម្មការសន្តិសុខជាតិបាននិាយាយថា ជនសង្ស័យមានឈ្មោះ Sergio “N” ត្រូវបានឃុំខ្លួនប៉ុន្មានម៉ោងមុននេះ នៅក្នុងពន្ធនាគារភាគពាយព្យនៃទីក្រុង Guadalajara នៃរដ្ឋ Jalisco ម៉ិកស៊ិក។
លោកបានបញ្ជាក់ថាលោក Sergio “N” គឺជាប្រធានប្រតិបត្តិករហិរញ្ញវត្ថុ អង្គការឧក្រិដ្ឋកម្ម Jalisco Nueva Generacion ។
លោក Sergio “N” ស្ថិតនៅក្នុងបញ្ជីអាទិភាពនៃឧក្រិដ្ឋជន១២២នាក់ ដែលត្រូវតាមប្រមាញ់ពីសំណាក់រដ្ឋាភិបាលម៉ិកស៊ិក ។
លោក Heredia បានថ្លែងថា «ការចាប់ខ្លួននេះត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់ប្រតិបត្តិការ និងរចនាសម្ព័ន្ធហិរញ្ញវត្ថុ របស់អង្គការឧក្រិដ្ឋកម្មមួយនោះ»។
យោងតាមគណៈកម្មាការសន្ដិសុខជាតិបានឲ្យដឹងថា លោក Sergio “N” មានទំនាក់ទំនងហិរញ្ញវត្ថុជាមួយអង្គការឧក្រិដ្ឋកម្មដែលធ្វើប្រតិបត្តិការរវាងរដ្ឋកាលីហ្វញ៉ានៅសហរដ្ឋអាមេរិក និង អង្គការ Jalisco នេះ៕
មតិយោបល់